ព័ត៌មាន
ឯកឧត្តម មាន ចាន់យ៉ាដា ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅអាងទឹកអូរអង្គ្រង
ឧត្តរមានជ័យ៖ ដើម្បីដឹងពីកត្ដាស្ថានភាពការបង្ករបង្កើនផលស្រែវរដូវប្រាំង របស់បងប្អូនប្រជាកសិករ នៅរសៀលថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករ នៅចំណុចអាងទឹកអូរអង្រ្គង ឃុំកោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្នុងនោះដែរលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានលើកឡើងថា ចំពោះផែនការបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៤-២០២៥ នៅប្រព័ន្ធធារាសាស្ត្រអូរអង្គ្រង ចំនួន៥០ហិកតា តែការអនុវត្តជាក់ស្តែង ចំនួន ១២៨ ហិកតា លើសពីផែនការដែលបានកំណត់ ។
លោក ញឺន កួន បានបន្ថែមទៀតថា គិតត្រឹមថ្ងៃនេះ ពុំទាន់មានបញ្ហាប្រឈមនោះទេ ប៉ុន្តែមន្ទីរសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ដែលធ្វើស្រែរដូវប្រាំង ត្រូវចូលរួមថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកត្រូវមានការសន្សំសំចៃ និងចំគោលដៅ ចៀសវាងការប្រើប្រាស់ទឹកខ្ជះខ្ជាយ នាំឲ្យមានការខ្វះខាតទឹកនាពេលខាងមុខ។
យ៉ាងណាម៉ិញក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានជំរុញណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងស្រុក ត្រូវចូលរួមសាមគ្គីសហការគ្នាឲ្យបានសកម្ម និងល្អប្រសើរជាប់ជាប្រចាំ ដើម្បីបានដឹងពីសុខទុក្ខនិងបញ្ហាប្រឈមនានាក្នុងមូលដ្ឋានរបស់ខ្លួន ។ពិសេសនោះ បងប្អូនប្រជាកសិករ ត្រូវតាមដានការងាររបស់ខ្លួនឲ្យបានជាប់ជាប្រចាំចំពោះការធ្វើស្រូវប្រាំងរបស់បងប្អូនប្រសិនបើមានបញ្ហាណាមួយប្រឈមនិងការខ្វះខាតប្រភពទឹកនោះ ត្រូវប្រញាប់រាយការណ៍មកអាជ្ញាធរស្រុកឲ្យបានលឿនបំផុត ងាយស្រួលអាជ្ញាធរ ក៏ដូចជាមន្ទីរជំនាញធ្វើការជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវបានទាន់ពេលវេលាផងដែរ។
ឯកឧត្តម មាន ចាន់យ៉ាដា បានបន្តថា កត្ដាទាំងអស់នេះហើយ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចធិបតី តែងតែជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ចំពោះការធ្វើស្រែរដូវប្រាំងរបស់បងប្អូនកសិករ៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់