ព័ត៌មាន
មន្រ្ដីជំនាញក្រសួងការងារ ចុះពិនិត្យវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពររបស់វិទ្យាស្ថាន។
ក្នុងឱកាសនោះ ឯកឧត្តម ជា កុសល បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញវិទ្យាស្ថាន និងបានជួបសំណេះសំណាលជាមួយលោកនាយក លោកនាយករង (គណៈគ្រប់គ្រងវិទ្យាស្ថាន) រួមទាំង លោកគ្រូ អ្នកគ្រូ ដោយបានស្នើដល់វិទ្យាស្ថានបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តអនុវត្តកម្មវិធី TVET ១,៥លាននាក់ ឱ្យកាន់តែប្រសើរឡើង និងទទួលបានការគាំទ្រ លទ្ធផលជោគជ័យដោយឈលើអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី គឺ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ»។
ទន្ទឹមនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើដល់សិក្ខាកាម-សិស្ស-និស្សិតជួយបន្តចែករំលែកព័ត៌មានឱ្យបានទូលំទូលាយដល់បងប្អូន កូន ក្មួយទាំងអស់ និងជំរុញលើកទឹកចិត្តទៅដល់ក្រុមគោលដៅនៅតាមភូមិ/ឃុំ/ស្រុកកំណើត ចូលរួមជំរុញការផ្សព្វផ្សាយអំពីការចុះឈ្មោះចូលរៀនវគ្គ TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់