ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ស្នើធនាគារពិភពលោកបន្តជួយធ្វើឱ្យប្រសើរឡើងនៃវិស័យភស្តុភារកម្មនៅកម្ពុជា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម(ក.ជ.ភ.) រួមជាមួយនឹង លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបទបង្ហាញស្តីពី វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យចំពោះ “សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (Logistic Performance Index – LPI)” ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូបផងដែរ។
វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យដើម្បីកំណត់ LPI ដែលលើកយកមកធ្វើបទបង្ហាញនាឱកាសនេះ ត្រូវបានរៀបចំចងក្រងដោយអ្នកជំនាញរបស់ធនាគារពិភពលោក ដោយចាប់ពីឆ្នាំ២០២៥នេះតទៅ យន្តការនៃការកំណត់ LPI នឹងត្រូវផ្លាស់ប្តូរថ្មី ដោយមិនមានការស្ទង់មតិ និងការកំណត់ចំណាត់ថ្នាក់បន្តទៀតឡើយ។ ការផ្លាស់ប្តូរបែបនេះ គឺត្រូវបានធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកំណត់ឱ្យបាននូវចំណុចខ្លាំង និងចំណុចខ្សោយ នៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យភស្តុភារកម្ម និងកំណត់គោលដៅក្នុងការអភិវឌ្ឍឱ្យបានច្បាស់លាស់ និងសព្វជ្រុងជ្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូលបានធ្វើការវាយតម្លៃខ្ពស់ចំពោះការធ្វើបទបង្ហាញ និងបានជជែកពិភាក្សា ព្រមទាំងលើកជាសំនួរទៅកាន់អ្នកជំនាញនៃធនាគារពិភពលោក ដើម្បីបានធ្វើការពន្យល់បកស្រាយបន្ថែមឱ្យកាន់តែលម្អិត និងស៊ីជម្រៅ និងបានជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាល ក្នុងការកំណត់ក្របខ័ណ្ឌ និងគោលនយោបាយពាក់ព័ន្ធនានា ឱ្យស្របទៅតាមនិន្នាការនៃការកំណត់ LPI ជាសកល។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរទៅគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការបន្ថែមទៀត និងបានស្នើសុំការគាំទ្រពីសំណាក់ធនាគារពិភពលោក ជុំវិញការធ្វើឱ្យប្រសើរឡើងនៃវិស័យភស្តុភារកម្មនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប លោកស្រីនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងនូវការតាំងចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សំដៅជំរុញឱ្យប្រទេសកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយ ដែលពោរពេញដោយសក្តានុពល និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់៕












-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន2 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន2 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ