ព័ត៌មាន
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «ក្នុងឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចការងារបានជាង ៩០%នៃសកម្មភាពទូទៅ»
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអៈអាងថា លទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃរហូតដល់ជាង៩០%នៃសកម្មភាពទូទៅរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យ៉ាងដូច្នេះក្នុងឱកាសនៃពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែកុម្ភះ ឆ្នាំ២០២៥ នាសាលសន្និសីទចតុម្មុខ។

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បន្តថា លទ្ធផលទាំងអស់នេះ ក៏មានចំណែកដ៏សំខាន់ផងដែរ ពីការចូលរួមគាំទ្រ សហការ សម្របសម្រួលរបស់ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន ប្រទេសជាដៃគូ អង្គការជាតិ-អន្តរជាតិ ក៏ដូចជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនីក្នុងនិងក្រៅប្រព័ន្ធ និងប្រជាជនគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែជាតួអង្គដ៏ចាំបាច់ក្នុងការពង្រឹង និងជំរុញវិស័យវប្បធម៌និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយ ដ៏ត្រឹមត្រូវ ជោគជ័យ និងការពារបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ។ ពេលវេលាបន្តដំណើរទៅមុខជានិច្ច រីឯឆ្នាំ២០២៤ ក៏បានកន្លងផុតទៅជាមួយនឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់យើងទាំងអស់គ្នា ដើម្បីបុព្វហេតុនៃវិស័យសិល្បៈវប្បធម៌របស់ជាតិ។ យើងជួបជុំថ្ងៃនេះ ដើម្បីបន្តពិនិត្យ បូកសរុប កំណត់និងដាក់ចេញនូវវិធានការលើបញ្ហាប្រឈម ក៏ដូចជាពង្រឹងទិសដៅការងារ សម្រាប់ឆ្នាំបន្ត តាមរយៈសន្និបាតប្រចាំឆ្នាំរបស់យើង។ ទោះជាលទ្ធផលទទួលបានក្នុងឆ្នាំ២០២៤ មានលក្ខណៈល្អប្រសើរគួរជាទីមោទនៈសម្រាប់វិស័យមួយចំនួន រីឯវិស័យមួយចំនួនផ្សេងទៀតពុំទាន់ឈានដល់ លទ្ធផលរំពឹងទុកក៏ដោយ ក៏សូមយកឱកាសនៃការជួបជុំជាថ្មីនាថ្ងៃនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការលះបង់ខ្ពស់ ការយោគយល់និងសាមគ្គីភាពផ្ទៃក្នុងរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករបស់គ្រប់អង្គភាព ជំនាញទាំងអស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានរំឭកជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អំពីប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី អំពីតួនាទី និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដោយសម្តេចធិបតី បានសង្កត់ធ្ងន់ថា “ថ្នាក់ដឹកនាំជំនាន់មុន បានបង្ហាញគំរូដល់យើងគ្រប់គ្នា អំពី “ទម្ងន់នៃការលះបង់ ” ។ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ផ្សេងទៀត ហ៊ានលះបង់គ្រប់យ៉ាង ដើម្បីជាតិសុខសាន្ត ហ៊ានយកជីវិតទៅប្តូរ ដើម្បីប្រជាជនកម្ពុជា ទទួលបានសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារសន្តិភាព និងធានានិរន្តរភាពនៃសន្តិភាព និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីអនាគតអ្នកជំនាន់ក្រោយ។ អ្នកដឹកនាំ ជំនាន់ក្រោយត្រូវតែប្រែក្លាយ “ទម្ងន់នៃការលះបង់ “នេះឱ្យទៅជា “ទម្ងន់នៃទំនុកចិត្ត “សម្រាប់ថ្នាក់ដឹកនាំ ជំនាន់មុន ពោលគឺត្រូវមានការទទួលខុសត្រូវចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន តាមរយៈការ តបស្នងឱ្យបានសាកសមទៅនឹងការផ្តល់ទំនុកចិត្តទាំងស្រុងនេះ” ។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា លទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងផែនការសកម្មភាពអាទិភាព នឹងក្លាយជាសញ្ញាជំហានដំបូង ដែលបញ្ជាក់អំពីការតបស្នងទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំជំនាន់មុន។
យោងតាមប្រសាសន៍ខាងលើនេះ ថ្ងៃនេះយើងទាំងអស់គ្នានឹងពិនិត្យរួមគ្នា ថាតើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានវឌ្ឍនភាពថ្មីអ្វីខ្លះ តាមរយៈការអនុវត្តផែនការសកម្មភាពស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និងផែនការសកម្មភាពអាទិភាពទាំង៦ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញ? ហើយថាតើយើងត្រូវកែលម្អឡើងវិញនូវផែនការសកម្មភាពរបស់យើងរបៀបណា? តំបន់សកម្មភាព អាទិភាពណាខ្លះដែលត្រូវសម្រេចឱ្យបានជោគជ័យក្នុងឆ្នាំ២០២៥នេះ? ហើយបញ្ហាដែលជួបប្រទះកន្លងមក ត្រូវដោះស្រាយរបៀបណា?៕ អត្ថបទ រដ្ឋា












-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប