ព័ត៌មាន
ឧបករណ៍នេសាទ «ជន» ៥គ្រឿង ក្នុងចំណោម៣០គ្រឿងរបស់ជនជាតិខ្មែរឥស្លាម ត្រូវបានកម្លាំងកងទ័ពក្របួចបានទាំងល្ងាច
កំពង់ឆ្នាំង៖ ឧបករណ៍នេសាទ«ជន»ប្រើម៉ាស៊ីន ៥គ្រឿងក្នុងចំណោម «ជន»ប្រើម៉ាស៊ីនជាង៣០គ្រឿងរបស់ជនជាតិខ្មែរឥស្លាម ត្រូវបានកម្លាំងកងទ័ពក្របួចបាននៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចចុងកោះ ភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រតិបត្តការនេះ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងចំនួន២៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរង ចាប់បានមនុស្ស៩នាក់ និងកាណូតរុញជន រួមនិងសម្ភារៈជន៥គ្រឿង។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបានអោយដឹងថា ក្រោយពីកម្លាំងសម្ងាត់បានរាយការណ៍ពីកាណូតជនរុញដោយម៉ាស៊ីនរបស់ជនជាតិចាមនៅចំណុចចុងកោះមក លោកឧត្តមសេនីយ៍បានដាក់កម្លាំងចុះប្រតិបត្តការភ្លាម និងបានឃាត់ខ្លួនមនុស្សចំនួន០៩នាក់ កាណូតជនចំនួន០៥គ្រឿង និងបានប្រគល់ទាំងកាណូត និងមនុស្សអោយទៅកម្លាំងខ័ណ្ឌរដ្ឋបាលជលផល ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងករណីល្មើសនេះ លោកឧត្តមសេនីយ៍ត្រី បានសំណូមពរដល់សមត្ថកិច្ចជំនាញ អនុវត្តតាមនីតិវិធី ដើម្បីអោយពួកគាត់រាងចាល ហើយលោកនឹងបន្តតាមដានចាប់ពួកនេះអោយអស់។
បើតាមប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា មង សន្ទូចពួកគាត់ត្រូវបានដាច់ជាញឹកញយ ដោយសារក្រុមជនល្មើសប្រើប្រាស់«ជន»ប្រើម៉ាស៊ីននេះ រុញបុកផ្តាច់មង សន្ទូចពួកគាត់អស់គ្មានសល់។ ពេលចាប់បាន ពួកក្រុមនេះមិនខ្លាចញញើតនឹងផ្លូវច្បាប់ឡើយ។ ប្រជានេសាទលក្ខណៈគ្រួសារអះអាងថា ក្រុមរកស៊ីរុញជនដោយម៉ាស៊ីននៅពេលយប់នេះ បានអាងអ្នកធំម្នាក់នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ព្រោះពេលអាជ្ញាធរ ប្រជាពលរដ្ឋចាប់បានម្តងៗ គេតែងឃើញមានអន្តរាគមន៍ពីអ្នកធំនោះរហូត៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់