ព័ត៌មាន
សួនឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជំនាញឌីជីថល
ការបង្កើតសួនឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជំនាញឌីជីថល ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ រួមមាន មជ្ឈមណ្ឌលទិន្នន័យ និងការកសាងសហគមន៍ឌីជីថលមួយក្នុងការទាក់ទាញវិនិយោគិន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមឌីជីថលនៅកម្ពុជា។
មុខងារសំខាន់ៗនៃសួនឌីជីថល ជាប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល បង្កើតច្រកចេញ-ចូលតែមួយដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ផ្តល់ការគាំទ្រកិច្ចការរដ្ឋបាលនិងអនុលោមភាព ផ្សារភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅនឹងឧស្សាហកម្ម។ ការអប់រំជំនាញឌីជីថលដោយផ្សារភ្ជាប់នឹងឱកាសការងារ ដោយចាប់ដៃគូជាមួយវិទ្យាល័យ សាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងការដើរតួនាទីជាមជ្ឈមណ្ឌលអប់រំ ដើម្បីជំរុញការអភិវឌ្ឍជំនាញឌីជីថល ផ្តល់ឱកាសហ្វឹកហាត់ការងារ កម្មវិធីបណ្តុះបណ្តាល និង ឱកាសការងារដោយផ្ទាល់និងការងារពីចម្ងាយលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យចាប់យក្ខជំនាញ ឌីជីថលក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ សួនឌីជីថលក៏ជាមជ្ឈមណ្ឌលទិន្នន័យជាតិ បង្កើតមជ្ឈមណ្ឌលទិន្នន័យជាតិទី១ សម្រាប់បំពេញតម្រូវការទាំងវិស័យសាធារណៈនិងឯកជន ផ្តល់សេវា Data Hosting មួយប្រកបដោយសុវត្ថិភាព ការជឿទុកចិត្ត និងតម្លៃសមរម្យ ជាទីស្នាក់ការសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់និងពិភពលោកមកដាក់ប្រតិបត្តិការនៅកម្ពុជា ដើរតួនាទីជាច្រកទ្វារសម្រាប់ភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន។ សួនឌីជីថលជាមជ្ឈមណ្ឌលតាំងពិព័រណ៍ ផ្តល់ទីកន្លែងតាំងពិព័រណ៍នូវស្នាដៃនវានុវត្តន៍ពីធុរកិច្ចថ្មីឌីជីថល មជ្ឈដ្ឋានសិក្សា អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន និងភ្នាក់ងាររដ្ឋាភិបាលនានា ផ្តល់ជាទីតាំងសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិនានា ដើម្បីជំរុញកិច្ចសហការនិងការចូលរួមពីសាធារណជន។
សូមបញ្ជាក់ថា ការបង្កើតសួនឌីជីថល ជាបទបង្ហាញមួយ ត្រូវបានធ្វើឡើងនៅក្នុង សន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល៕ អត្ថបទ៖ ស៊ូជីង





-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប