ព័ត៌មាន
សហជីព និងកម្មករ ប្តេជ្ញាចូលរួមទប់ស្កាត់ និងការពារជំងឺមិនឆ្លង ដើម្បីធានាឲ្យបាននូវសុខុមាលភាព
ប្រធានសហព័ន្ធសហជីព និងក្រុមកម្មកររោងចក្រ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមបេសកកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងការពារជំងឺមិនឆ្លង ដើម្បីធានាឲ្យបាននូវសុខុមាលភាពទាំងអស់គ្នា ជាពិសេសដើម្បីចូលរួមអភិវឌ្ឍឱ្យមានកំណើនប្រកបដោយចីរភាព។

លោក សំ សឿន ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅក្រោយចប់កម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករ និយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ បានឲ្យដឹងថា ជាមួយនឹងការរីកចម្រើននៃវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ជាកាពិតកម្មករនិយោជិត គឺជាកម្លាំងដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ សុខភាព និងសុវត្ថិភាពរបស់កម្មករ និយោជិត គឺជាបញ្ហាសំខាន់ដែលត្រូវចាប់អារម្មណ៍ និងផ្តល់ការពារដោយយកចិត្តទុកដាក់បំផុត។

លោកបានបន្ថែមថា ក្នុងនាមសហជីព លោកនៅតែបន្តចូលរួមសហការយ៉ាងជិតស្និត ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល អង្គការសមាគមនិយោជក និងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមគ្នាអនុវត្តយុទ្ធនាការនានា ដើម្បីធានាបាននូវការទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាពការងារ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមសហគ្រាស គ្រឹះស្ថាន។

ក្រុមកម្មការិនី ដែលបានចូលរួមក្នុងយុទ្ធនាការនេះ ក៏បានអំពាវនាវទៅដល់កម្មករនិយោជិតទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ចូលរួមសហការជាមួយយុទ្ធនាការនេះ ដោយស្វែងយល់ពីវិធីការពារសុខភាពផ្ទាល់ខ្លួន រួមទាំងការទទួលយកជំនាញ ឬប្រឹក្សាពីអ្នកជំនាញផ្នែកសុខភាព។ ក្រុមកម្មការិនី និយាយស្រដៀងគ្នាថា នឹងចូលរួមជំរុញការផ្សព្វផ្សាយបង្កើនការយល់ដឹងជាសាធារណៈអំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង វិធីសាស្ត្របង្ការ និងសារៈសំខាន់នៃការរកឃើញឱ្យបានឆាប់រហ័ស។

នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វិធីសាស្ត្របង្ការជំងឺមិនឆ្លង កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ ត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង ការពិសាថ្នាំជក់ (បារី) និងត្រូវបេ្តជ្ញាចិត្តចៀសវាងការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីជំងឺទឹកនោមផ្អែម គាំងបេះដូង ខ្សោយតំរង់នោម ស្ទះសរសៃឈាមបេះដូង និងជំងឺលើសឈាម (ដោយសារពិសាប្រៃ)៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប