ព័ត៌មាន
ក្រុមហាម៉ាសអះអាងថាការធ្វើអត្ថាធិប្បាយរបស់លោក Trump ជាការប្រកាសពីចេតនានៃការឈ្លានពានហ្កាហ្សា
អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ បានព្រមានថា ផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការកាន់កាប់តំបន់ហ្កាហ្សា និងជម្លៀសប្រជាជនដែនដីនេះ គឺជាការប្រកាសពីចេតនាឈ្លានពានហ្កាហ្សាទឹកដីប៉ាឡេស្ទីន។

លោក Qassem បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលអារ៉ាប់ជាបន្ទាន់ ដើម្បីតតាំងចំពោះការបណ្ដេញជនជាតិប៉ាឡេស្ទីនពីដែនដីហ្កាហ្សា ផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Trump បាននិយាយសម្រាលលើផែនការដ៏គួរឱ្យភ្ញាក់ផ្អើលដែលរូបលោកបានប្រកាសជាលើកដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងលើសំណើរបស់លោកក្នុងការតាំងទីលំនៅថ្មីដល់ប្រជាជនប៉ាឡេស្ទីនជាងពីរលាននាក់នៅប្រទេសផ្សេងទៀតក្នុងទឹកដីមជ្ឈិមបូព៌ា។

អ្នកនាំពាក្យក្រុមហាម៉ាស បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់លោក Trump ថា មិនអាចទទួលយកបានជាដាច់ខាត ស្របពេលមានការការថ្កោលទោស និងប្រឆាំងពីមេដឹកនាំពិភពលោកជាច្រើនរួមទាំងសម្ព័ន្ធមិត្តអាមេរិកខ្លះដែរ បន្តស្រោចលើលោកTrump ។
លោក Qassem បាននិយាយថាហ្កាហ្សាគឺសម្រាប់ប្រជាជនរបស់ខ្លួនហើយពួកគេនឹងមិនចេញទេ ។
លោកថាការលើកឡើងរបស់លោក Trump ថាទីក្រុងវ៉ាស៊ីនតោន នឹងកាន់កាប់តំបន់ហ្កាហ្សា ស្មើនឹងការប្រកាសបើកចំហនៃចេតនាឈ្លានពានទឹកដីនេះ។
យើងមិនត្រូវការប្រទេសណាមួយពើងទ្រូងគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីបឡើយ ហើយយើងមិនទទួលយកការកាន់កាប់ជំនួសណាមួយជាមួយប្រទេសណាផ្សេងទៀតនោះទេ៕
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប