ព័ត៌មាន
ស្ថានទូតថៃប្រចាំកម្ពុជារៀបចំកម្មវិធីពិព័រណ៍ការសិក្សា និងការងារ ដើម្បីអបអរសាទរខួបគម្រប់ ៧៥ឆ្នាំ
ស្ថានទូតថៃប្រចាំកម្ពុជា រួមសហការជាមួយ Go Study Thailand និងបណ្តាញអតីតនិស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសថៃ បានរៀបចំកម្មវិធីពិព័រណ៍ការសិក្សា និងការងារ “Thailand Education and Jobs Fair 2025” ក្រោមមូលបទ “រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ” (Together for a Better Future,) ដើម្បីអបអរសាទរខួបគម្រប់៧៥ឆ្នាំ នៃការស្ថាបនាទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា នៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ។
កម្មវិធីពិព័រណ៍ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ មានវត្តមានគ្រឹះស្ថានអប់រំថៃចំនួន១៩ និងក្រុមហ៊ុនថៃដែលកំពុងបណ្តាក់ទុននៅកម្ពុជាចំនួន២៥បានចូលរួម ដែលនឹងផ្តល់ឱកាសដល់យុវជនកម្ពុជាទទួលបានព័ត៌មានពីកម្មវិធីកិច្ចពិភាក្សា ការបង្កើតបណ្តាញជាមួយអ្នកជំនាញមានបទពិសោធន៍ ព្រមទាំងអាចស្វែងរកអនាគតការសិក្សា និងការងារបានផងដែរ។ កម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ពីបណ្តាសិស្សនិស្សិតកម្ពុជា និងអ្នកដែលកំពុងស្វែងរកការងារមកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង៥០០នាក់។
លោកស្រី អេកអរ ឃុ ណាចារើន ភារធារី នៃស្ថានទូតថៃប្រចាំកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតថៃប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំនូវក្នុងការជំរុញគាំទ្រយុវជនកម្ពុជា ដែលមានបំណងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងការបង្កើនទំនាក់ទំនងស្អិតរមួតរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ លោកស្រីបានបន្តថា ឆ្នាំនេះ គឺជាឆ្នាំដ៏កាន់តែពិសេស ព្រោះជាខួបគម្រប់៧៥ឆ្នាំ នៃការស្ថាបនាទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលតាមរយៈកម្មវិធីនេះក៏បានឆ្លុះបញ្ចាំងផងដែរអំពីទំនាក់ទំនងដ៏រឹងមាំនៃប្រទេសយើងទាំងពីរ។
នៅក្នុងពិធីបើកកម្មវិធីខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអរគុណចំពោះវិស័យអប់រំឯកជន និងក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់ ដែលបានចូលរួមតាំងបង្ហាញព័ត៌មានអំពីកម្មវិធីសិក្សា និងឱកាសការងារជូនដល់យុវជននៅកម្ពុជា។ ឯកឧត្តមបណ្ឌិត សង្ឃឹមថា ព្រឹត្តការណ៍នេះនឹងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈវិស័យអប់រំ និងឱកាសការងារនេះ៕










-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប