ព័ត៌មាន
ក្រុមការងារក្រសួងកសិកម្ម បន្តចុះពិនិត្យស្ថានភាពខ្វះទឹក នៅស្រុកទ្រាំង និងការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ
តាកែវ ÷ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ឯកឧត្តម ទុយ សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមន្រ្តីជំនាញ លោកអភិបាលរងស្រុក ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំង ដែលប្រឈមនឹងបញ្ហាខ្វះទឹក នៅស្រុកទ្រាំង ខេត្តតាកែវ។
នាដំណើរបេសសកម្មនោះ បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានពិនិត្យ បានវាយតម្លៃឃើញថា ស្រូវអាចនឹងជួបបញ្ហាខ្វះទឹក នៅរយៈពេលពី១៥ ទៅ២០ថ្ងៃទៀត ប៉ុន្តែផលប៉ះពាល់មានប្រមាណចន្លោះពី១០ ទៅ១៥ភាគរយនៃទិន្នផលស្រូវ ដោយសារស្រូវភាគច្រើនមានអាយុកាល៧០ថ្ងៃ ដូច្នេះនឹងមិនមានបញ្ហាប្រឈមខូចខាតទាំងស្រុងនោះទេ។
តាមការបញ្ជាក់ឱ្យដឹងពីប្រជាកសិករ ដែលចូលរួមក្នុងកិច្ចសំណេះសំណាលនោះលើកឡើងថា នៅឃុំអង្គកែវនេះ ពុំមានប្រភពទឹកផ្សេងក្រៅពីបឹងភូមិជីច្រាប បច្ចុប្បន្នទឹកបឹងបានបូមរីងអស់ហើយ ដោយប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅជុំវិញនោះ (ក្នុងឃុំផែនការធ្វើស្រូវប្រាំង ១០០ហិកតា អនុវត្តបាន ៤០០ហិកតា លើស៤ដងនៃផែនការ) ។ ទឹកដែលនៅសល់សម្រាប់ស្រោចស្រពគឺនៅតាមថ្លុក តាមស្រះ និងប្រឡាយ ដែលប្រជាពលរដ្ឋបានជីករៀងៗខ្លួននៅក្បែរស្រែរបស់គាត់ ហើយស្រូវ ដែលប្រឈមខ្វះខាតទឹកតិចតួចទេ ដោយសារស្រូវដល់ដំណាក់កាលឱនដាក់គ្រាប់ និងខ្លះទុំហើយ។ ប៉ុន្តែមានបញ្ហាប្រឈមមួយទៀត គឺសត្វកណ្ដុរបំផ្លាញលើដំណាំស្រូវធ្វើមុន និងស្រូវដែលកំពុងទុំ។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានបន្តដំណើរទៅពិនិត្យមើលការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលប្រជាពលរដ្ឋកំពុងមមាញឹកច្រូតកាត់។ ចំណែកទីផ្សារមានឈ្មួញចុះប្រមូលទិញដល់ស្រែក្នុងតម្លៃចន្លោះពី ៧៧០រៀល ទៅ៨៥០រៀលក្នុងមួយគីឡូក្រាម។ ជារួមការប្រមូលស្រូវនៅក្នុងខេត្តតាកែវ ទើបតែបានប្រមាណ១៤ភាគរយប៉ុណ្ណោះ ស្រូវអាចទុំច្រើននៅចុងខែកុម្ភ: និងខែមីនាខាងមុខនេះ។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដែលកសិករនឹងទទួលបានមានដូចជា៖ ការប្រើប្រាស់ពូជសុទ្ធរបស់ខ្មែរ ទទួលបានទុនជាប្រាក់កម្ចីពីធនាគារ មានការប្រាក់សមរម្យ ថ្លៃដើមផលិតកម្មតិចជាងមុន មានតម្លៃល្អតាមរយ:កសិកម្មតាមកិច្ចសន្យា និងអនុវត្តតាមផែនការផលិតកម្មជាដើម៕








-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប