ព័ត៌មាន
និស្សិត និងយុវជននាំគ្នាចូលរួមវេទិកាការងារ ដើម្បីសួរព័ត៌មានទទួលឱកាសការងារ
នៅថ្ងៃទី១៣ ខែកុម្ភៈនេះ មានសិស្សនិស្សិត និងយុវជនដែលភាគច្រើនជាអ្នកស្វែងរកឱកាសការងារហាត់ការ ស្វែងរកការងារ និងខ្លះទៀតចង់ផ្លាស់ប្តូរអាជីពការងារ បាននាំគ្នាចូលរួមវេទិកា ការងាររៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដើម្បីសាកសួរព័ត៌មាន ដាក់ប្រវត្តិរូបសង្ខេប CV ការជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុនភ្លាមៗ និងការទទួលបានឱកាសការងារ ។
បណ្តានិស្សិត និងក្រុមយុវជន បានថ្លែងប្រាប់BTV ថា ក្រោយពីទទួលបានដំណឹងពីទីភា្នក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា មានក្រុមហ៊ុនចំនួន១៩ មានតម្រូវការងារជ្រើសរើសបុគ្គលិក កម្មករនិយោជិក ចំនួន២០៣៤កន្លែង នៅពេលនេះ ឃើញមានបណ្តាយុវជន សិស្សនិស្សិតច្រើនកុះករបាននាំគ្នារៀបចំប្រវត្តិរូបសង្ខេប CVមកជាមួយ ដាក់ជូនក្រុមហ៊ុន និងការណាត់ពេលជួបសម្ភាសន៍ភ្លាមៗនោះដែរ ដើម្បីទទួលបានឱកាសការងារហាត់ការ ក៏ដូចស្នើសុំការងារធ្វើ ដែលមានប្រាក់ខែសមរម្យផងដែរ។
បណ្តាក្រុមហ៊ុនដែលមានតម្រូវការបុគ្គលិកថ្លែងថា នៅថ្ងៃនេះបណ្តាក្រុមហ៊ុន គឺមានបានទទួលប្រវត្តិរូបសង្ខេប និងបានជួបសម្ភាសន៍ផ្ទាល់ជាមួយបេក្ខជននិស្សិត និងយុវជនជាច្រើន ហើយគេសំគាល់ឃើញថា គ្រប់បេក្ខជនសុទ្ធតែមានសមត្ថភាពអាចធ្វើការងារក្នុងក្រុមហ៊ុនបាន ខណៈមានបេក្ខជនភាគច្រើនដែរមិនទទួលយកការងារដោយសារ គេមានជម្រើស ហើយខ្លះគិតថា ការងារនោះនៅឆ្ងាយពីផ្ទះ និងខ្លះទៀតចង់ធ្វើការងារបណ្តើរៗ រៀនបណ្តើរជាដើម។
សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហៅកាត់ថា NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ រហូតមកដល់ពេលនេះ បានទទួលសំណើរពីបណ្តាក្រុមហ៊ុនឯកជននានានៅទូទាំងប្រទេស មានតម្រូវការបុគ្គលិក កម្មករនិយោជិក ចូលបម្រើការងារ ធ្វើការក្រៅម៉ោង ពេញម៉ោង កើនរហូតជិត ៦៥០០០កន្លែង ហើយបច្ចុប្បន្ននៅតាមបណ្តាមន្ទីរការងារ និងបណ្តុះបណ្តាលតាមរាជធានីខេត្តនានា ក៏បានបើកដំណើរការទទួលពាក្យ និងសម្ភាសជ្រើសរើសបុគ្គលិកចូលបម្រើការងារច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា











-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប