ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្រ្តលើកទី២៧ និងថែទាំវេជ្ជសាស្រ្តលើកទី១៤
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភះ នេះ បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្តលើកទី២៧ និងថែទាំវេជ្ជសាស្រ្តលើកទី១៤ ក្រោមប្រធានបទ«ការព្យាបាល និងថែទាំប្រកបដោយនវានុវត្តន៍ ក្នុងយុគសម័យឌីជីថល» និងបំពាក់គ្រឿងឥស្សរិយស ជូនដល់សប្បុរសជន ថ្នាក់ដឹកនាំ និងមន្រី្តរាជការ នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភះ ឆ្នាំ២០២៥។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា ទិវានេះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែងតែប្រារព្ធធ្វើប្រចាំឆ្នាំ។ ដោយឡែកក្នុងឆ្នាំ២០២៥នេះ ការរៀបចំទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ គឺសំដៅលើ «ការព្យាបាល និងថែទាំប្រកបដោយនវានុវត្តន៍ក្នុងយុគសម័យឌីជីថល» ដែលប្រធានបទ សំខាន់ៗ ទាក់ទងនឹងឯកទេសធំៗមានជាអាទិ៍ ឯកទេសបេះដូង និងសរសៃឈាម, ឯកទេសទឹកនោមផ្អែម និងមេតាបូលីស, ឯកទេសវះកាត់មុខ-មាត់ ឆ្អឹងថ្គាម និងឯកទេសសម្ភព ដែលក្នុងឱកាសនោះមានការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និង គិលានុបដ្ឋាក ឆ្មប និងអ្នកផ្តល់សេវាសុខាភិបាលផ្សេងទៀតនៅក្នុងមន្ទីរពេទ្យ តាមបណ្តាមន្ទីរពេទ្យជាតិនានា និងសាកល វិទ្យាល័យសុខាភិបាលផ្សេងទៀតក្នុងប្រទេស។ ទន្ទឹមនឹងនេះ ទិវានេះគឺជាឱកាសដ៏មានតម្លៃសម្រាប់គ្រូពេទ្យ គិលានុបដ្ឋាក និងនិស្សិតវេជ្ជសាស្ត្រគ្រប់រូបក្នុងការស្រង់យកចំណេះដឹងថ្មីៗបន្ថែមដើម្បីជាទុនទៅអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជា ប្រកាន់យកការចែករំលែកនូវចំណេះដឹង ជាពិសេសការចែករំលែកលើវិស័យវេជ្ជសាស្រ្ត ដើម្បីឲ្យវិស័យវេជ្ជសាស្រ្តនៅកម្ពុជានេះ ក្លាយទៅជាវេជ្ជសាស្រ្តមួយកាន់តែលូតលាស់ឡើង។ ដូច្នេះតាមរយៈទិវានេះថ្ងៃនេះ ដឹងប្រាប់ អ្នកស្តាប់យក ហើយយកលទ្ធផលទាំងអស់នេះ ទៅអនុវត្តន៍ឲ្យទទួលបានផលល្អ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏សូមសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះគណៈកម្មាការវេជ្ជសាស្រ្ត-សល្យសាស្រ្តព្រមទាំងអ្នកថែទាំផងដែរ ដែលតែងតែសហការគ្នារៀបចំប្រារព្ធនូវទិវានេះជារៀងរាល់ឆ្នាំ ដែលជាគុណតម្លៃដ៏ធំក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹងថ្មីៗភាពជឿនលឿនវេជ្ជសាស្រ្ត ទៅដល់សហភាតរៈទាំងអស់ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតផ្ទាល់ ក៏ដូចជាតាមបណ្តាខេត្តនានា ដើម្បីលើកស្ទួយវេជ្ជសាស្រ្ត វិស័យសុខាភិបាល បម្រើជូនប្រជាពលរដ្ឋឲ្យមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ហើយជានិច្ចកាល គឺក្រមសីលធម៌វិជ្ជាជីវៈដែលជាកាតព្វកិច្ចចាំបាច់របស់យើង។

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា មានសេចកី្តសង្ឃឹមយ៉ាងមុតម៉ាំចំពោះការជួបជុំគ្នានេះ ដែលមានរយៈពេល២ថ្ងៃ ដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ យកទៅធ្វើការពិនិត្យ ព្យាបាលអ្នកជំងឺឲ្យបានល្អប្រសើរ ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧នេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានជួយលើវិស័យសុខាភិបាលជាច្រើន ដោយផ្ទាល់ថែមទៀតផង ដោយសម្តេច បានស្វែងយល់ និងយល់ច្បាស់អំពីវិស័យសុខាភិបាលជានិច្ច៕ អត្ថបទ រដ្ឋា




-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប