ព័ត៌មាន
ថ្ងៃនេះ NEA នាំក្រុមហ៊ុនធំៗចំនួន១៩ ទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗជាង ២ ០០០ កន្លែង នៅក្នុងបរិវេណ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រួមជាមួយ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការសហការពី ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ “វេទិកាការងារ និងឱកាសកម្មសិក្សាការងារ” រយៈពេលមួយថ្ងៃពេញ ដោយនាំយកក្រុមហ៊ុនធំៗ ១៩ ទៅជ្រើសរើសបុគ្គលិកដោយផ្ទាល់ភ្លាមៗជាង ២ ០០០ កន្លែង នៅក្នុងបរិវេណវិទ្យាស្ថាន ផ្ទាល់តែម្តង។
វេទិកាការងារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ យុវជន សិស្ស/និស្សិត ដែលមានបំណងស្វែងរកការងារធ្វើ និងនិយោជកដែលត្រូវការកម្លាំងពលកម្ម ឱ្យបានជួបគ្នានៅកន្លែងតែមួយដោយងាយស្រួល។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចយកប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ១៩ ចាប់ពីពេលឥឡូវនេះ ដល់ម៉ោង ៥ ល្ងាច៕






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប