ព័ត៌មាន
ប្រធានក្រុមចលនាស្ត្រី ប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ដាច់ខាតចំពោះអំពេីស្មោគគ្រោករបស់ពួកជ្រុលនិយម
កណ្ដាល៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ដាច់ខាតចំពោះអំពេីស្មោគគ្រោករបស់ពួកជ្រុលនិយមដែរបានរៀបគំរោងដេីម្បីមានបំណងធ្វេីឃាតសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាក្រុមគ្រួសាររបស់លោក ក៏ដូចជាសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ។
មានប្រសាសន៍ ក្នុងពិធីជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ដី នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកម៉ិញនេះថា៖ តាំងនាមអោយស្ត្រីទាំងអស់នៅទូទាំងស្រុកពញ្ញាឮ ទាំងបុរស ព្រមទាំងសមាជិកសមាជិកាទាំងអស់ ប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ដាច់ខាតចំពោះអំពេីស្មោគគ្រោករបស់ពួកជ្រុលនិយមដែរបានរៀបគំរោងដេីម្បីមានបំណងធ្វេីឃាតសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាក្រុមគ្រួសាររបស់លោក ក៏ដូចជាសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលយេីងចាត់ទុកថានេះជាអំពេីភេរវកម្ម ដែលយេីងចាត់ទុកថាជាអំពេីដ៏ថោកទាបបំផុត ដែររាល់សមាជិកគណៈបក្សប្រជាជនកម្ពុជា ទាំងស្ត្រី ទាំងបុរសទាំងអស់យេីងត្រូវប្រឆាំងដាច់ខាត។ សម្តេចមហារដ្ឋសភាធិការធិបតីក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ ដោយសារតែបច្ចុប្បន្ន យើងសង្កេតឃើញនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោកកំពុងឆាបឆេះ ដោយសង្គ្រាមយ៉ាងសន្ធោរសន្ធៅ ពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ ហើយប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមទាំងនោះកំពុងស្រែកដង្ហោយ រកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាពនឹងកើតមានវិញនៅពេលណានោះឡើយ។
សម្តេចមហារដ្ឋសភាធិការធិបតីបានបន្ដទៀតថា៖ កម្ពុជាយើងទើបមានសន្តិភាពរយៈ២៦ឆ្នាំមកនេះដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន ដែលជា ស្ថាននិងជាមគ្គុទ្ទេសក៍នៃសន្តិភាព ដែលសន្តិភាពនេះហើយបានផ្តល់ឱកាសឲ្យយើងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម មានការរីកចម្រើនលើគ្រប់វិស័យ។
ប៉ុន្តែយ៉ាងណាក៏ដោយបើទោះបីជាយើងកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព ប្រជាពលរដ្ឋកំពុងសប្បាយ រីករាយយ៉ាងនេះក្តី ក៍បច្ចុប្បន្នក៍នៅមានពួកជ្រុលនិយមមួយចំនួនតូច តែងព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅ អុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនោះគឺ ជាការគម្រាមកំហែងពិតដល់សន្តិភាព។
អត្ថបទដោយ៖ សៅ យ៉ាម៉ង់









-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ