ព័ត៌មាន
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបញ្ចុះបឋមសិលាសាងសង់សាលាធម្មសភា វត្តពោធិសត្វ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង គ្រោងនឹងចំណាយអស់ថវិកាប្រមាណជាង៨៣ ម៉ឺនដុល្លាអាមេរិក
(កណ្តាល)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាបេសកជនពិសេស សម្តេចតេជោ ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់សាលាធម្មសភា វត្តពោធិសត្វ ស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥ ។
សាលាធម្មសភា វត្តពោធិសត្វ នេះមានកម្ពស់២ជាន់ ទំហំទទឹង ២៧ ម៉ែត្រ បណ្តោយ៣៦ម៉ែត្រ និងដំបូលប្រក់ក្បឿងស្រកាលេញ គ្រោងនឹងចំណាយអស់ថវិកាប្រមាណជាង៨៣ម៉ឺនដុល្លាអាមេរិក។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះសង្ឃ មន្ត្រីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងលោកតាលោកយាយ ប្រជាពលរដ្ឋកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តមបន្តថា កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលអាណត្តិទី៧នេះ បានបន្តខិតខំប្រឹងប្រែងកសាងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេស។
ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា សុខសន្តិភាពកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។ មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានពន្យល់ដល់មន្ត្រីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹងទាំងអស់ឲ្យចេះពិចារណាបែង ចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យដល់វត្តពោធិសត្វ សម្រាប់សាងសង់សាលាធម្ម សភា មានចំនួន ១ ម៉ឺនដុល្លាអាមេរិក ហើយលោកអ្នកឧកញ៉ា ទ្រីភាព បានប្រគេនបច្ច័យចំនួន ៣ ម៉ឺនដុល្លា និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនលោកតាយាយជី ក្រុមប្រឹក្សាឃុំ ស្រុក លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ ៕អត្ថបទ៖ភារម្យ














-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា