ព័ត៌មាន
ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជំនួបសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តី មានគោលដៅពង្រឹងការងារមូលដ្ឋានគ្រប់វិស័យ ដោះស្រាយបញ្ហារាំងស្ទះឱ្យមានភាពល្អប្រសើរ ពិនិត្យការងារកសិកម្ម និងជំរុញការងារអត្រានុកូលដ្ឋាន ផ្តល់សេវាសាធារណៈឱ្យបានល្អដាច់គេទូទាំងប្រទេសជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពង្រឹងភូមិ ឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។
ពាក់ព័ន្ធនឹងការងារកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីឱ្យកសិករបានទទួលជ្រាប និងចូលរួមចងក្រង សំដៅផ្តល់ផលចំនេញសេដ្ឋកិច្ច ចេះធ្វើការរួមគ្នា អនុវត្តកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ហើយក្រសួងកសិកម្មនឹងតាមជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
ប្រភពដដែល បានឲ្យដឹងទៀតថា នៅរសៀលថ្ងៃដដែរនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក ជឿ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះឈើរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោកប្រធានសហគមន៍ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្ម និងមានហានិភ័យទីផ្សារទាប តាមរយៈការរៀបចំផែនការផលិតតម្រូវទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។
ដោយមើលឃើញពីសក្តានុពល ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យប្រធានសហគមន៍ និងសមាជិក ពិភាក្សា និងប្រមូលគ្នាឱ្យបានច្រើន ដើម្បីអាចប្រែក្លាយជាសហគមន៍កសិកម្មទំនើប មានការគិតគូរថ្មី ចេះធ្វើការជាមួយគ្នា មានផែនការជាក់លាក់ ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ជាពិសេសតម្កល់ផលប្រយោជន៍រួមជាធំ និងចែកផលចំនេញតាមសមាមាត្រផលិតកម្ម ហើយក្រសួងកសិកម្មនឹងរកទីផ្សារ និងអ្នកទទួលទិញដល់សហគមន៍ផ្ទាល់៕















-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា