ព័ត៌មាន
មន្រ្តី២រូបកម្ពុជាដែលបញ្ជូនទៅមីយ៉ាន់ម៉ា មិនមែនជាក្រុមរុករកនោះទេ ប៉ុន្តែជាក្រុមសម្របសម្រួល
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា មន្រ្តី២រូបកម្ពុជាដែលបញ្ជូនទៅមីយ៉ាន់ម៉ា មិនមែនជាក្រុមរុកនោះទេ ប៉ុន្តែជាក្រុមសម្របសម្រួល។
ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា “មន្ត្រីទាំង២រូបរបស់កម្ពុជា ដែលបញ្ជូនទៅនេះគាត់មិនមែនជាក្រុមរុករក និងសង្គ្រោះ នោះទេ”។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា “គាត់ជាសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលពួកគាត់អាចជួយលើការងារសម្របសម្រួល វាយតម្លៃរហ័ស និងភស្តុកម្ម និងការងារផ្សេងៗទៀត”។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមថា ក្នុងបេសកកម្មបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ ក៏មានសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលនឹងចូលរួមក្នុងបេសកកម្មនេះ រួមមាន៖ ប្រទេសព្រុយណេ ០៣រូប, ឥណ្ឌូនេស៊ី ០២រូប, ឡាវ ០១រូប, ម៉ាឡេស៊ី ០៣រូប, ហ្វីលីពីន ០៣រូប, សីង្ហបូរី ០៣រូប, ថៃ ០១រូប និងវៀតណាម ០៣រូប សរុបចំនួន ២១រូប៕



-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា