ព័ត៌មាន
ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាពនឹងត្រូវដាក់បញ្ជូលផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជាមានប្រសាសន៍លើកឡើងគម្រោងបង្កើតផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» សម្រាប់គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកជំទាវ បានបន្ថែមថា ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ នឹងត្រូវដាក់បញ្ជូលក្នុងក្របខណ្ឌជាតិនេះ ដែលអាចទទួលបានការគាំទ្រប្រភពហិរញ្ញវត្ថុពីប្រភពផ្សេងៗ ដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះ UNDP ដែលបានជួយគាំទ្រកម្ពុជា ក្នុងការរៀបចំផែនការក្របខណ្ឌជាតិហិរញ្ញប្បទានជាតិ ធ្វើជាមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ជាពិសេសអំពីចក្ខុវិស័យរួម ជាមួយនឹងការឆ្លើយតបទៅនឹងតម្រូវការនិងការឆ្លើយតបដើម្បការគ្រប់គ្រងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរៀបចំឡើង ដោយអនុលោមតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានគូសបញ្ជាក់ ពី បេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រកបដោយចីរភាព ដែលឈរលើសសរស្តម្ភចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី អ៊ាង សុផល្លែត ក៏បានលើកឡើងពី ការអនុវត្តយុទ្ធសាស្រ្តចក្រា ដោយ ផ្តោតសំខាន់លើ៖ មុំនៃភាពស្អាត ពិសេស ផ្តោតសំខាន់ទៅលើ ភាពស្អាត ក្នុងផ្នត់គំនិត ភាពស្អាតលើដី និង ភាពស្អាតក្នុងទឹក។ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្មួយៗសិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមអនុវត្តភាពស្អាត តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ!» មានអ្នកចូលរួម១១ លាននាក់ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុប ជិត ៦ លាននាក់ និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សំដៅធ្វើការ សម្អាត នៅតាមតំបន់សាធារណៈដែលមិនមានមនុស្សរស់នៅ និងតំបន់ ការពារធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបរិស្ថានក៏បានគិតគូរលើភាពបៃតង ដែលបានដាក់ចេញយូទ្ធនាការដាំដើមឈើយ៉ាងតិ១លានដើមរៀងរាល់ឆ្នាំ ដែលក្នុងនោះឆ្នាំ២០២៥ ក្រសួងគ្រោងចែកកូណឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ ចំនួន៣លានដើម បន្ថែមទៀត តាមរយៈយុទ្ធនាការបណ្តុះ «ពន្លកបៃតង»។ លើសពិនេះក្រសួង បានដាក់ចេញវិធានការពង្រឹង ការគ្រប់គ្រងព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ជីវភាពសហគមន៍ ជាពិសេសការរៀបចំបង្កើត គម្រោងលំហែបៃតង ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានជម្រើសថ្មី អាចរកចំណូលបានប្រសើរជាងមុន និងបានចូលរួមក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល៕

-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា