ព័ត៌មាន
ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់អត្ថប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន
កណ្ដាល ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរ- កម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និង ការរកស៊ីទទួលទានផ្សេងៗ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពល ភាពផ្លូវក្រាលបេតុងចំនួន២ គម្រោង ស្ថិតនៅឃុំកោះឧកញ៉ាតី និងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្ដោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង លើការស្ថាបនា ជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញ ពេល វេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវា សាធារណៈនានា។
ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលបានស្ថាបនា និងឈានមកបញ្ចប់សុពលភាព រក្សាបាននូវគុណភាពខ្ពស់ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជាពិសេសបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មិនថានៅតាមជនបទ ឬទីក្រុងនោះឡើយ សុទ្ធតែមានសារៈសំខាន់ទាំងអស់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច និងការលើកកម្ពស់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋតាមមូលដ្ឋាន មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។
ចំណែកក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ, ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានជម្រាបជូនប្រជាពលរដ្ឋថា ជុំវិញការ អភិវឌ្ឍន៍ផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹក នាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេរគឺបានគិតគូរយ៉ាងខ្លាំង លើការអភិវឌ្ឍ និងការគិតគូរដល់ការរស់នៅរបស់ប្រជាជននៅជនបទជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូល ដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍ សាធារណៈ ជាពិសេសសម្រាប់ពួកគាត់ទាំងអស់គ្នា។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយក្នុងម្នាក់ៗទទួលបានក្រម៉ាចំនួន១៕
អត្ថបទ៖ សុន រ៉ាឌី




















-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា