ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ស្ថាបនាផ្លូវសម្រេចបានលទ្ធផលល្អ
សៀមរាប ÷ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានស្តារឡើងវិញផ្លូវ ក្រាលកៅស៊ូពីរជាន់ DBST និងស្ថាបនាផ្លូវក្រាលដីល្បាយក្រួសនៅក្នុងខេត្តចំនួនពីរ សម្រេចបានលទ្ធផលល្អ ព្រោះផ្លូវគឺជាតម្រូវការ ចាំបាច់ បម្រើដល់ការធ្វើដំណើរ និងការជួយជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផល ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង ២.០០០ម៉ែត្រ នៅឃុំព្រៃគុយ ទៅភូមិក្រចាប់ សង្កាត់អាចារ្យ លាក់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងផ្លូវក្រាលដីល្បាយក្រួស ប្រវែង ១.២០០ ម៉ែត្រ នៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងសំណង់សិល្បការ្យផ្សេងៗ នៅថ្ងៃម្សិលមិញនេះថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការ វិនិយោគដ៍ចាំបាច់ដើម្បីសម្រួល ដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសការលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជុំវិញផ្លូវទាំងពីរខ្សែនេះ, ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានយក ចិត្តទុកដាក់ អនុវត្តលើគម្រោងខាងលើនេះសម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ, នេះជាការបង្ករ ភាពងាយស្រួល ការកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល ក៏ដូចជាការទំនិញផ្សេងៗ ពោលគឺការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននេះ នៅក្នុងអាណត្តិនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគ ដោយចំណាយថវិកាយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត លើកឡើងបន្ថែថា តាមរយៈនេះ ក្រសួងបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ជនបទ ដែលជាតម្រូវការចាំបាច់សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានលក្ខណៈប្រទាក់ ក្រឡាគ្នា ជាពិសេសនៅតំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់ការ ទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម ព្រមទាំងទទួលបានសេវាសាធារណៈនានានៅគ្រប់រដូវកាល។ ជុំវិញបញ្ហានេះ, ការអភិវឌ្ឍហេដ្ឋារចនា- សម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ គឺជាគន្លឹះគាំទ្រដល់រាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា