ព័ត៌មាន
រថយន្ដក្រុងមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេករេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោល ស្ថិតនៅស្រុកចុងកាល់
ឧត្តរមានជ័យ៖ រថយន្តក្រុងប្រភេទទេសចរ៤៥កៅអីមួយគ្រឿង របស់ក្រុមហ៊ុនធីវីរៈ បើកបរក្នុងល្បឿនលឿនរេចង្កូត បុកផ្ទះប្រជាពលរដ្ឋទាំងកម្រោល បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ព្រមទាំងអ្នកធ្វើដំណើរមានការភ័យស្លន់ស្លោនាំគ្នារត់ចេញពីក្នុងឡាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ ស្ថិតនៅត្រង់ចំណុចភូមិ(ក) ខាងត្បូងផ្សារភូមិ(ក) ចម្ងាយ១០០ម៉ែត្រ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៦ជាង ថ្ងៃទី០១ខែមេសា ឆ្នាំ២០២៥នេះ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងឡើយគាត់បានឃើញរថយន្តក្រុងពណ៌ស ខាងលើនេះ បើកបរពីទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុទំនងជាតៃកុងឡានងោកមួយភាំង ក៏បានរេចង្កូតធ្លាក់ផ្លូវ ឆ្ពោះទៅមុខបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោលតែម្ដង ។
យោងតាមសាក្សីនៅទីតាំងកើតហេតុផ្ទាល់ បានអះអាងបន្តថា ឡានក្រុងពណ៌ស ដែលបុកចូលផ្ទះប្រជាពលរដ្ឋនេះដែរ ត្រូវគេស្គាល់ថា ជាក្រុមហ៊ុន (ធីវរៈដឹកអ្នកដំណើរមានទីតាំងស្ថិតនៅ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ)។
ករណីនេះ សមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ចំពោះករណីនេះពុំមានបង្កគ្រោះថ្នាក់ដល់មនុស្ស និងអ្នកធ្វើដំណើរអ្វីនោះឡើយគ្រាន់តែខូចខាត សម្ភារៈ របស់អ្នកផ្ទះបន្តិចបន្តួចតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ភា្លមៗនោះដែរក្រោយកើតហេតុរួច ខាងក្រុមហ៊ុនឡានក្រុងបានព្រមសងសំណងទៅដល់ម្ចាស់ផ្ទះ និងបានហៅរថយន្តស្ទូច ដើម្បីស្ទូចយកទៅខេត្តសៀមរាបភ្លាមៗ នៅព្រឹកនេះវិញផងដែរ៕




-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់