ព័ត៌មាន
គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៨៨% ហើយ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានដឹកនាំគណប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ផងដែរ។
ការចុះត្រួតពិនិត្យនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងដើម្បីស្វែងយល់បន្ថែម អំពីលក្ខណៈបច្ចេកទេស ចំណុចខ្វះខាត និងតម្រូវការបន្ថែម ដើម្បីជាធាតុចូលសម្រាប់ការរៀបចំផែនការនៅជំហានបន្តបន្ទាប់ទៀត ។
តាមរយៈគម្រោងខាងលើ នឹងចូលរួមកាត់បន្ថយ និងបញ្ជៀសជំនន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដោយបង្វែរទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោត។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគម្រោង បានថ្លែងអំណរគុណដល់សមាជិកក្រុមការងារ មន្ត្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងប្រកបដោយគុណភាព និងលឿនរហ័សទាន់ពេលវេលា និងជាពិសេសថ្លែងអំណរគុណដល់អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមសហការចាប់តាំងពីគម្រោងចាប់ផ្តើម រហូតទទួលបានសមិទ្ធិផលដូចបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏សូមការយោគយល់អំពីបងប្អូនដែលរស់នៅក្នុងតំបន់ការដ្ឋាន និងបងប្អូនដែលធ្វើដំណើរឆ្លងកាត់ការដ្ឋាន នូវការរំខានផ្សេងៗក្នុងអំឡុងពេលសាងសង់កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមថែរក្សាអនាម័យ ដោយរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំបោះចោលក្នុងប្រព័ន្ធលូ ដើម្បីចូលរួមថែរក្សាបរិស្ថានឱ្យបានល្អ និងរក្សាបាននូវគុណភាពសំណង់ប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ផងដែរថា គម្រោងនេះ បានបើកការដ្ឋាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក បើគិតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះសម្រេចបានជារួមប្រមាណ ៨៨% ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕









-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា