ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «រូបធាតុបដិសំយោគ នៃសម្ភារនិយមវិចារវិទ្យា» (វគ្គបន្ត)
ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៧១៨នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីអនុស្សាវរីយ៍ពីការចុះជួបមន្ត្រីនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនាពេលកន្លងមក ហើយក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច ផ្តល់សេវាដល់ប្រជាជន ដែលការខិតខំនេះបានក្លាយជាថាមពលជួយឱ្យថ្នាក់ដឹកនាំស្ថាប័ន កាន់តែមានទឹកចិត្តក្នុងការដឹកនាំ និងគ្រាំទ្រដល់ការងារក្នុងវិស័យសុខាភិបាលបន្តទៀត។ ការលើកឡើងនេះ ក៏ជាការឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ ពីការឈានឆ្ពោះទៅសម្រេចបានការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាល និងបន្តខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តធ្វើបទបាឋកថាលើប្រធានបទ «រូបធាតុនិយមបដិសំយោគនៃ វិចារវិទ្យាសម្ភារនិយម» ដោយលើកជាឧទាហរណ៍ទាក់ទងនឹងការដោះស្រាយបញ្ហា នៃការផ្តល់សេវាថែទាំ និងព្យាបាលដែលកើតឡើងដដែលៗ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ អោយប្រើប្រាស់ទស្សនៈវិជ្ជាសម្រាប់ដោះស្រាយបញ្ហាក្នុងគោលបំណងរកអោយបានដំណោះស្រាយមួយដែលមានភាពសាមញ្ញ តែជាដំណោះស្រាយដែលល្អបំផុត (Simple But the Best) នៅក្នុងកាល និងលំហរ។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ អំពីបទពិសោធន៍ ស្តីពីការគ្រប់គ្រងលើវិស័យសុខាភិបាលខេត្តមណ្ឌលគិរី៕
អត្ថបទ រដ្ឋា







-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់