ព័ត៌មាន
មន្ត្រីគណបក្សភ្លើងទៀន១០នាក់ ប្រកាសសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ដោយមើលឃើញពីគោលនយោបាយល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការស្វែងរកសុខសន្តិភាពពិតប្រាកដជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ រួមនិងការអភិវឌ្ឍន៍ឥតឈប់ឈរនោះ នៅថ្ងៃទី០២ ខែមេសា ឆ្ណាំ២០២៥នេះ អតីតមន្ដ្រីរបស់គណបក្សភ្លើងទៀនចំនួន១០រូប ដែលមានតួនាទីជាសកម្មជនរបស់គណបក្សភ្លើងទៀន បានប្រកាសសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
តំណាងមន្ត្រីគណបក្សភ្លើងទៀន បានថ្លែងថា៖ សមាជិកសមាជិកាគណបក្សភ្លើងទៀន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពួកគេសុទ្ធតែយល់ច្បាស់ថា សព្វថ្ងៃនេះនយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទៀន គ្មានគោលជំហរនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្ខពួកនិយម និងញុះញង់ឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម។ ពួកគាត់ទាំង១០នាក់ ជាសមាជិកសមាជិកាគណបក្សភ្លើងទៀនបានចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្នុងថ្ងៃនេះ ដើម្បីមានឱកាសក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាមេដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។ សម្តេចតេជោ គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិយ៉ាងពិតប្រាកដក ដោយបានរួមសុខរួមទុក្ខជាមួយប្រជាជន មិនរត់យករួចខ្លួនពេលមានទុក្ខលំបាកនោះឡើយ។
ឯកឧត្តម អ៊ុក ពញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកជលគីរី បានអោយដឹងថា៖ ក្នុងពេលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម ហើយប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក ដូច្នេះសូមពលរដ្ឋទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅជំនាន់ក្រោយៗទៀត។ ការស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺបងប្អូនគិតបានយ៉ាងត្រឹមត្រូវ ព្រោះថាគណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នោះទេ គឺបានប្រែក្លាយប្រទេសពីសង្គ្រាមរ៉ាំរ៉ៃ មកជាប្រទេសមានសុខសន្តិភាពពិតប្រាកដ មានការអភិវឌ្ឍន៏រីកចម្រើនរហូតដល់សព្វថ្ងៃនេះថែមទៀតផង។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយដែលសមិទ្ធិផលដ៏ឧត្តុង្គឧត្តមនេះ កំពុងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ កាំង ហុងវាស្នា
-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់