ព័ត៌មាន
លោកគ្រូអ្នកគ្រូអនុវិទ្យាល័យកោះថ្កូវ សប្បាយចិត្តខ្លាំង នៅពេលដឹងថារាជរដ្ឋាភិបាលនឹងផ្តល់ស្ពាន និងផ្លូវជូនប្រជាពលរដ្ឋតាមដងទន្លេក្នុងស្រុកជលគីរី
កំពង់ឆ្នាំង៖ លោកគ្រូអ្នកគ្រូនៃអនុវិទ្យាល័យកោះថ្កូវ ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានសំដែងនូវទឹកចិត្តសប្បាយរីករាយ នៅពេលគាត់ដឹងថា រាជរដ្ឋាភិបាលនឹងចាប់ផ្តើមកសាងផ្លូវ និងស្ពានថ្មីតាមដងទន្លេក្នុងស្រុកជលគីរី ជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល។ លោកគ្រូអ្នកគ្រូបានអោយដឹងបែបនេះ ក្នុងពេលឯកឧត្តម អ៊ុក ពញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី, ឯកឧត្តម គឹម វាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី, ឯកឧត្តម លាង សេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី និងក្រុមការងារ រួមនិងអាជ្ញាធរឃុំស្រុក បានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ។
លោកគ្រូនៃអនុវិទ្យាល័យកោះថ្កូវ បានអោយដឹងថា៖ ក្រោយពីពួកគាត់បានដឹងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នូវផ្លូវ និងស្ពានថ្មី ក្នុងពេលឆាប់ៗខាងមុខ គឺពិតជាធ្វើអោយពួកគាត់សប្បាយចិត្តណាស់ ព្រោះប្រជាពលរដ្ឋនៅតាមដងទន្លេចាប់ពីឃុំកោះថ្កូវ រហូតដល់ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ពិតជាលំបាកខ្លាំងក្នុងការធ្វើដំណើរ ។ នៅពេលទទួលបានផ្លូវ និងស្ពានថ្មី ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ពិតជាងាយស្រួលក្នុងការធ្វើដំណើរទៅមកសាលារៀនមិនពិបាកប្រើប្រាស់ទូកកាណូតដូចមុន, ការដឹកកសិផលពីស្រែចំការទៅកាន់ទីផ្សារជិតជាងពេលមុន, សន្សំសំចៃថវិកាក្នុងគ្រួសារ, អាចនាំអ្នកជម្ងឺទៅព្យាបាលទាន់ពេលវេលា, និងមានទេសចរចេញចូលស្រុករបស់គាត់ផងដែរ។ លោកគ្រូអ្នកគ្រូ បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតាមជនបទ ដោយបានធ្វើអោយមានទឹក ភ្លើង ប្រើប្រាស់ និងបន្តកសាងផ្លូវស្ពានថែមទៀត។
ឯកឧត្តម អ៊ុក ពញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី បានអោយដឹងថា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងខ្លាំងដល់ជីវភាព ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ ធ្វើយ៉ាងណាអោយមានមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យានៅគ្រប់កន្លែងក្នុងប្រទេស ដើម្បីកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវនាំគ្នារក្សាអោយបាននូវសន្តិភាពសព្វថ្ងៃអោយគង់វង្សរហូតតទៅ ដើម្បីការអភិវឌ្ឍន៍ និងភាពសុខសាន្តកូនចៅយើងជំនាន់ក្រោយៗទៀត៕ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា