ព័ត៌មាន
សម្តេចម៉ែនសំអនអញ្ជើញចូលរួមពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀង
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនៅ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បាន អញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលពិធីនេះបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ស្ថិតនៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងស្ថាបន្ត័ ព្រឹទ្ធសភា រដ្ឋសភាព មន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ស្រុក ក្រុងគោលដៅ មន្ត្រីថ្នាក់ដឹកនាំនៅក្នុងក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនិង និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ និងខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
ថ្លែងមានប្រសាសន៏នាឪកាសនោះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង សម្តេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន បានសំដែងអបអរសាទរចំពោះរដ្ឋបាលខេត្ត ពិសេសប្រតិភូវៀតណាមទាំង២ខេត្ត ឡុងអាន និងតៃនិញ ដែលមួយរយះកន្លងទៅបានចូលរួមធ្វើការរក្សាស្ថេរភាព សន្តិសុខ និងធ្វើការអភិវឌ្ឍន៏ខេត្ត និងខេត្តជាប់ព្រំដែនបានល្អលើគ្រប់វិសយ័ ។ ក្នុងនាមក្រុមការងារ សម្តេចកិត្តិសង្ហបណ្ឌិត បានណែនាំដល់ខេត្តសម្ពន្ធ័មិត្ត ពិសេសមន្ត្រីមានសមត្ថកិច្ច កម្ពុជាត្រូវបន្តរក្សាប្រពៃណី ការពារព្រំដែន និងធ្វើការសម្របសម្រួលបង្កអោយពលរដ្ឋចេញចូលប្រកបរបបរកស៊ីអោយបានត្រឹមត្រូវ ដើម្បីបង្កើនចំណូលគ្រួសារនៃពលរដ្ឋនិងប្រជាជនទាំង២ ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅពេលដែលមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរវាងប្រទេសទាំងពីរ គឺមានគណៈប្រតិភូប្រទេសទាំងពីរ តែងតែជូនពរគ្នាទៅវិញទៅមក ក្នុងនាមប្រទេសដែលមានព្រំដែនជាប់ជាមួយគ្នា។ តាមរយៈចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង៕







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា