ព័ត៌មាន
សម្ដេចតេជោថ្លែងអំណរព្រះរាជគុណ ព្រះគុណ និងអរគុណចំពោះការចូលរួមរំលែកទុក្ខមរណភាពបងប្រុស ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ថ្លែងអំណរព្រះគុណ និងអរគុណ ព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចព្រះសង្ឃរាជ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងជនរួមជាតិទាំងអស់ ដែលបានផ្ញើសារ និងចូលរួមរំលែកទុក្ខចំពោះ មរណភាព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសរបស់សម្តេច។
តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា សម្ដេច និងភរិយា ក្នុងនាម ក្រុមគ្រួសារ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ។ ជាបឋម សម្ដេចសូម ព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត ថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមលំឱន កាយវាចាចិត្ត ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងរទ្ធ ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវព្រះរាជសារលិខិតរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ ខ្លឹមសារព្រះរាជសារលិខិត ពោរពេញដោយសេចក្តីសង្វេគ ស្តាយស្រណោះអាឡោះអាល័យយាស្ទើររកទីបំផុតគ្មាន និងសូមឧទ្ទិសដួងវិញ្ញាណក្ខន្ធអញ្ជើញទៅកាន់សុគតិភព។
សម្ដេចតេជោ បានថ្លែងអំណរព្រះរាជគុណ អំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាអនេកប្បការចំពោះ សម្តេច ព្រះ តេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល និង មន្ត្រីរាជការមកពីគ្រប់ក្រសួង-ស្ថាប័នសាធារណៈ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការ សមាគមសង្គមស៊ីវិល និងបណ្តាអ្នកសារព័ត៌មាន ព្រមទាំង សីលវន្ត សីលវតី ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ គ្រិស្តបរិស័ទ ឥស្លាមបរិស័ទ បងប្អូន ញាតិមិត្តជិតឆ្ងាយ ភ្ញៀវជាតិ អន្តរជាតិទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ និងដ៏មមាញឹក យាង និមន្ត និង អញ្ជើញចូលរួម តាមរយៈសារលិខិតរំលែកទុក្ខក្តី និងកាចូលរួមឧទ្ទិសមគ្គផលកុសល អានិសង្ស គោរពវិញ្ញាណក្ខន្ធ ដោយផ្ទាល់ក្តី និងបានយោគយល់អធ្យាស្រ័យ សហការជួយជ្រោមជ្រែងលើកកម្ពស់កម្មវិធីបុណ្យទក្ខិណានុប្បទាន ប្រព្រឹត្តទៅយ៉ាងរលូន និងអធិកអធម តាមប្រពៃណីជាតិ ព្រះពុទ្ធសាសនា និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន អញ្ជើញទៅកាន់សុគតិភព។
ជាថ្មីម្តងទៀត ក្នុងនាម ក្រុមគ្រួសារ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សម្ដេចតេជោ និងភរិយា សូមថ្វាយ ប្រគេន និងជូននូវសព្ទសាធុការពរ បវរមហាប្រសើរ ចំពោះ សម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ គ្រិស្តបរិស័ទ ឥស្លាមបរិស័ទ បងប្អូនញាតិមិត្តជិតឆ្ងាយ ភ្ញៀវ ជាតិ អន្តរជាតិទាំងអស់ បានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីសម្ដេច និងភរិយា ព្រមទាំងក្រុមគ្រួសារ៕


-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់