ព័ត៌មាន
នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងនគរបាលបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខជូនពលរដ្ឋ
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងឆាប់ៗខាងមុខនេះ និងការពារសុវត្ថិភាពដល់គណៈប្រតិភូជាន់ខ្ពស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងជំនួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ក្រុមការងារចល័តនេះ ត្រូវបានបង្កើនឡើងដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្តនាពេលកន្លងមក ប៉ុន្ដែមិនមែនមានន័យថា កន្លងទៅមិនមានប្រសិទ្ធភាពនោះទេ។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងគៀនខុសច្បាប់ តាមវិធានការជំនាញ និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ចតាមការទទួលខុសត្រូវឲ្យមានប្រសិទ្ធភាព សំដៅមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា។
ថ្វីត្បិតថា ក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់នេះ មកពីបណ្ដាអង្គភាពផ្សេងៗគ្នា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិក៏ពិតមែន ប៉ុន្ដែមានប្រធានក្រុមទទួលខុសត្រូវច្បាស់លាស់ ដូច្នេះហើយសមាជិកទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមតួនាទីភារកិច្ចដែលខ្លួនទទួលខុសត្រូវ ពោលត្រូវគោរពទៅតាមបទបញ្ជា និងការណែនាំរបស់ប្រធានក្រុមនីមួយៗ។ នេះបើតាមការណែនាំបន្ថែមរបស់នាយឧត្តមសេនីយ៍ ស ថេត។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារនាពេលកន្លងមករបស់កងកម្លាំងនគរបាលទាំងអស់ ក្នុងបេសកកម្មបម្រើ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល។ ជាក់ស្ដែង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ កម្លាំងអស់ត្រូវបន្ដពង្រឹងស្មារតីទ្វេរដង ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពិសេសតាមទីតាំងដែលមានរៀបចំព្រឹត្តិការណ៍កម្សាន្ដសប្បាយ ដើម្បីទទួលអំណរសាទរឆ្នាំថ្មី៕








-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់