ព័ត៌មាន
មន្ទីរពេទ្យកាល់ម៉ែត្រ រៀបចំពិធីសូត្រមន្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី មុនឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត្រ ជួបជុំនិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល មុនឱកាស បុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៨ ចូលមកដល់។
ពិធីសូត្រមន្ត លើករាសីនេះ ត្រូវបានធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យ ជាច្រើននាក់ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ នាមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
ពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរបុណ្យចូលឆ្នាំថ្មី បានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល រាប់បាត្រ បង្សុកូល ឧទ្ទិសសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់គណៈថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺទាំងអស់នៃមន្ទីរពេទ្យ បានជួបនូវសេចក្តីសុខចម្រើន រំដោះគ្រោះចាស់ ផ្លាស់មានរាសី សីរីសួស្តីមហាប្រសើរក្នុងឆ្នាំថ្មី និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងការសិក្សា។
ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ ថ្លែងថា ពិធីសូត្រមន្តនេះ ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្តបុព្វការីជន ជីដូន ជីតា ញ្ញាតិការ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខ័ន្ត វិរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្ធហេតុបូរណៈភាពទឹកដី ជាតិមាតុភូមិ និងវិញ្ញាក្ខ័ន្តពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ និងភាពអត់ឃ្លាន ក្នុងរបប ប៉ុល ពត សូមឱ្យបានរួចរំដោះទុក្ខទោស វិលទៅចាប់ជាតិជាថ្មីក្នុងទីឋាន ដ៏គាប់ប្រសើរកុំបីឃ្លាងឃ្លាតឡើយ។
គូសបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៨ និងត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ពោលគឺនាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ។ ហើយនៅក្នុងឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងរៀបចំអោយមានពិធីអបអរសាទរសង្ក្រានឆ្នាំថ្មី ២០២៥ គ្រប់បណ្តាលរាជធានី-ខេត្ត ដ៏អធិអធមផងដែរ។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ យុវជន ទូទាំងប្រទេសបានសប្បាយរីករាយក្នុងឱកាសជួបជុំគ្រួសារនៅស្រុកកំណើត៕ អត្ថបទ រដ្ឋា










-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់