ព័ត៌មាន
កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជរាជាណាចក្រកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃសៅរ៍ ទី ៥ ខែមេសា ឆ្នំា ២០២៥ ថា៖ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស ពោលគឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ, ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម មិនបានធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យ ហើយគ្មានអ្នកណាការពារអធិបតេយ្យកម្ពុជា ជំនួសកម្ពុជា នោះទេ ។ ជាងនេះទៅទៀត, គ្មានផ្នែកណាមួយនៃមូលដ្ឋានទ័ពរាមនឹងក្លាយជាកម្មសិទ្ធិរបស់បរទេសណាឡើយ គឺមូលដ្ឋានទ័ពរាមគឺជាកម្មសិទ្ធិរបស់កម្ពុជាតែមួយគត់ ។ មូលដ្ឋានទ័ពរាមនឹងបើកចំហស្វាគមន៍ឱ្យកងទ័ពមកពីគ្រប់បណ្ដាប្រទេសមិត្តចូលចតបានទាំងអស់ ឱ្យតែស្របតាមលក្ខណៈបច្ចេកទេស ហើយកម្ពុជានឹងផ្ដល់ទាំងកន្លែងស្នាក់នៅបន្ថែមទៀត ។ ជាមួយគ្នានេះ, បើប្រជាពលរដ្ឋខ្មែរយើងស្រឡាញ់ជាតិពិតប្រាកដគួរមានមោទនភាពនៅពេលដែលកម្ពុជា អាចធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពកងទ័ពរបស់យើង។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមបាវចនានៃគោលដៅជាយុទ្ធសាស្រ្តលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ “សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ” ព្រោះ កងទ័ព មិនត្រឹមតែជាកម្លំាងស្នូលក្នុងកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺថែមទាំងជាកម្លាំងសំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន ៖ ទី១. បន្តពង្រឹង និង អភិវឌ្ឍវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ, ច្បាប់ជាតិ និង អន្តរជាតិ ។ ការពាររឹងមាំ ដាច់ខាតនូវឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ បន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍកងកម្លាំង ឱ្យក្លាយជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាតស្មោះត្រង់ ចំពោះជាតិមាតុភូមិ និងប្រជាជន។ ទី២. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឱ្យវិស័យការពារជាតិ ក្នុងនោះ ត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន, រៀនសូត្រ, បណ្តុះបណ្តាល, កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព, ទាំងបរិមាណ និង គុណភាព, ដើម្បីបម្រើឱ្យវិស័យការពារជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាពិសេស ចំពោះ កងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្តាកោះ ឆ្នេរ ។ ទី៣. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ក៏ដូចជាជំនួយរបស់ភាគីមិត្តឱ្យបានល្អ, ស្ថិរភាព និងមានប្រសិទ្ធភាព, ពោល គឺ ប្រើប្រាស់ និង គ្រប់គ្រង ថែរក្សាបច្ចេកទេស ទាំងកម្លាំង និង មធ្យោបាយ សម្ភារៈ យោធាបរិក្ខារ និង ស្បៀងអាហារ ឱ្យបានសមស្របទៅនឹងតម្រូវការជាក់ស្តែង និង តាមជំនាញត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ហើយរក្សាបាននូវភាពគង់វង្ស និង គ្រប់គ្រាន់ ឆ្លើយតបទៅតាមសំណូមពរ និង តម្រូវការចាំបាច់ក្នុងវិស័យការពារជាតិ។ ទី៤. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចការពារព្រំដែន (គោក, ទឹក, អាកាស) សហការល្អជាមួយ កងកម្លាំងនគរបាលជាតិ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ ទំនាក់ទំនងល្អក្នុងការកសាងមិត្តភាពរឹងមាំជាមួយប្រទេសជិតខាង ដោយប្រើប្រាស់មធ្យោបាយការទូត និងការចរចាដោយសន្តិវិធី ក្នុងគោលដៅ “កសាងព្រំដែនជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ។ ទី៥. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ យោធាដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ក្រោមបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ។ ចំពោះកងទ័ពជើងទឹក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកទំនាក់ទំនងការទូតយោធា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាមិត្ត ទាំងក្នុងតំបន់ និងសកលលោក ដោយឈរលើគោលការណ៍ស្មើភាព, គោរពឯករាជ្យ, អធិបតេយ្យ និងផលប្រយោជន៍រួមគ្នាទៅវិញទៅមក ។








-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់