ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រើយុទ្ធសាស្ត្រឈ្នះឈ្នះដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋ នៅស្រុកសំរោងទង
កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានដោះស្រោយបញ្ចប់វិវាទដីធ្លីក្រៅប្រពន្ធ័តុលាការរវាងពលរដ្ឋ និងពលរដ្ឋដែលរស់នៅក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ដោយជោគជ័យ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ។
លោក ជេត ដុំ នាយករងរដ្ឋបាល តំណាងលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ពលរដ្ឋចំនួនពីរក្រុម ក្នុងនោះមួយក្រុមមានគ្នាចំនួន៤៨គ្រួសារជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលលើដី១២ហិកតា ស្ថិតក្នុងផ្ទៃអាងទំនប់ត្រពាំងជ្រៃ និងប្រជាពលរដ្ឋមួយក្រុមទៀតចំនួន១៥០គ្រួសារក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកថា ពលរដ្ឋចំនួន១៥០គ្រួសារបានប្តឹងមកអាជ្ញាធរខេត្តឱ្យជួយដោះស្រាយ ក្រោយភាគីពលរដ្ឋ៤៨គ្រួសារបានលក់ដីដែលកាន់កាប់និងអាស្រ័យផលក្នុងផ្ទៃអាងខាងលើទៅឱ្យឈ្មួញ ដើម្បីរក្សាទុកដីនោះជាដីអាងទំនប់ទុក ប្រើប្រាស់ជាសម្បត្តិរួម។ ក្រោយចុះជួប និងស្តាប់ការលើកឡើងរបស់ភាគីទាំង២ និងមានការអះអាងពីមន្ទីរជំនាញធនធានទឹក អាជ្ញាធរមូលដ្ឋានឃុំ ភូមិ ក្រុមការងារបានរកឃើញថាពលរដ្ឋ១៥០គ្រួសារបានផ្លោះសិទ្ធិក្នុងការប្តឹងទាមទារ ព្រោះពលរដ្ឋ៤៨គ្រួសារបានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៨៧មកទល់សព្វថ្ងៃគឺជាការកាន់កាប់ដោយសុច្ចរិត និងស្របច្បាប់ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់ចែងដីធ្លីនោះ។
នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺលោក ជេត ដុំ បានបញ្ជាក់ថា ភាគីទាំងបានស្រុះស្រួលនិងទទួលយកការដោះស្រាយក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះចំនួន៣ចំនុច ១-តំណាងពលរដ្ឋ៤៨គ្រួសារដែលជាអ្នកអាស្រ័យផលនិងបានប្រើប្រាស់ដី ហើយបានលក់ដីនេះ ឯកភាពប្រគល់ថវិកាចំនួន៥៤០០០ដុល្លាអាមេរិក/ក្រុម សរុប ទាំង៦ក្រុម ចំនួន ៥៤.០០០ដុល្លារអាមេរិក។ ថវិកានេះ ត្រូវប្រមូល និងកាត់យកជា ប្រយោជន៍រួមដូចជា ការចាក់ដី ជួសជុលផ្លូវ រោងបុណ្យភូមិដែលមានស្រាប់។ រដ្ឋបាលឃុំត្រូវបង្កើតគណៈកម្មការប្រើប្រាស់ថវិកាឲ្យបានច្បាស់លាស់ហើយការ ប្រមូលថវិកានឹងត្រូវកាត់ចេញនៅពេលអ្នកទិញដី ប្រគល់ប្រាក់គ្រប់ចំនួននៅរដ្ឋបា ឃុំ។
២. ភាគីតំណាង១៥០គ្រួសារ ឯកភាពទទួលយកទាំងស្រុងដូចក្នុងខ្លឹមសារប្រការ១ ហើយត្រូវធានាថា ថវិកានេះនឹងប្រើប្រាស់ចំគោលដៅជាប្រយោជន៍រួម និងព្រមដក ពាក្យល្អាង និងមិនសើរើឡើងវិញឡើយ។
៣. ភាគីអ្នកទិញដី ត្រូវកាត់ដីចំនួន ៣៥,០០០ ម៉ែត្រការ៉េ ទៅមន្ទីរធនធានទឹក និងឧតុ និយមខេត្ត ដើម្បីចុះបញ្ជីជាដីរដ្ឋ និងជាទំនប់ទុកប្រើប្រាស់ជាប្រយោជន៍រួម៕






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា