ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដើរកម្សាន្ត និងទស្សនាទិដ្ឋភាពផ្លូវថ្មើរជើង Walk Street
នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដើរលេងកម្សាន្ត ទស្សនាទិដ្ឋភាពផ្លូវថ្មើរជើង និងដើម្បីបង្ហាញផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា បង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គមពិតជាក់ស្តែងនៅកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហាញក្ដីរីករាយ និងបានថតរូបអនុស្សាវរីយជាច្រើនជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេចរដែលអញ្ជើញទៅលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street)។
លោកជំទាវបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកបន្ថែមថា ឆ្លៀតចុងសប្តាហ៍ដើរកម្សាន្ត និងទស្សនាទិដ្ឋភាពជាក់ស្តែងនូវផ្លូវថ្មើរជើង (Walk Street)។ លោកជំទាវបានបញ្ជាក់ថា ក្នុងឱកាសដើរកម្សាន្តនេះលោកជំទាវក៏បាន ទទួលទានរបស់ដែលលោកជំទាវចូលចិត្ត និងមានអារម្មណ៍នឹកជីវិតកុមារភាពផងដែរ។ លោកជំទាវបានបញ្ជាក់ថា លោកជំទាវពិតជាចង់មកម្តងទៀតជាមួយ idol របស់លោកជំទាវ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី។
សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការ ខែកុម្ភៈ ឆ្នាំ២០២៥ បច្ចុប្បន្នមានភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ពោលគឺបានកើនឡើងច្រើនបន្តបន្ទាប់ នៅថ្ងៃចុងសប្ដាហ៍ សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។
ផ្លូវថ្មើរជើង (Walk Street) បានកក្លាយជាកន្លែងដើរលេងកម្សាន្តទេសចរណ៍បែបថ្មីមួយទៀតរបស់បងប្អូនខ្មែរ និងបរទេសមកទស្សនានៅរាជធានីភ្នំពេញ ខណៈរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងសប្បាយភាព និងដាក់តាំងបង្ហាញរបស់របរផលិតផលខ្មែរ ការសម្ដែងសិប្បៈខ្មែរ និងការរាំលេងកម្សាន្ត ការរៀបចំឱ្យមានការប្រគំតន្ត្រីសម័យ បុរាណ (របាំប្រពៃណីជាតិ, ចាប៉ីដងវែង) កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងលក់វត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។
គួរបញ្ជាក់ថា ការបើកដំណើរការផ្លូវថ្មើរជើង (Walk Street) ត្រូវបានធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយ តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះ ចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណត់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕














-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់