ព័ត៌មាន
ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី មកចែកជូនកងទ័ពការពារព្រំដែន៥០៤នៃខេត្តប៉ៃលិន
ប៉ៃលិន ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី មកចែកជូនកងទ័ពការពារព្រំដែន៥០៤នៃខេត្តប៉ៃលិន មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ ក្នុងឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា, សម្តេចប្រធានរដ្ឋសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រាប់កងទ័ពថា អំណោយទំាងអស់នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងគិតគូដល់សុខ និងទុក្ខកងទ័ពជាប់ជាប្រចាំ ពិសេសក្នុងរដូវបុណ្យទានម្តងៗ ដើម្បីឱ្យកងទ័ព មានឱកាសទៅធ្វើបុណ្យទាន និងជួបជុំគ្រួសារក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ក្នុងនេះសម្តេចធិបតីបានចាត់ឱ្យរូបឯកឧត្តម និងក្រុមការងារដើម្បីនាំយកអំណោយមកចែកជូនដល់ដៃកងទ័ព ព្រោះសម៉រភូមិក្រោយនៅចាំលើកទឹកចិត្តនិងជួយជ្រោមជ្រែកសម៉រភូមិមុខជានិច្ច។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតបានក្រើនរំលឹកឱ្យកងទ័ពទំាងអស់ ត្រូវថែសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅខ្លាំង ហើយឯកឧត្តមក៏បានជូនពរឱ្យ កងទ័ព ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទំាងអស់មានសិរីសួស្តី និងសូមឱ្យទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា ហើយសូមឱ្យកងទ័ពទំាងអស់ត្រូវធ្វើដំណើរទៅណាមកណា សូមចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុខសុវត្ថិភាព។
គួរបញ្ជាក់ថា សម្រាប់ប្រតិភូអាកាសចរសីវិលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកា របស់សម្តេចធិបតីនិងលោកជំទាវមកចែកជូនកងទ័ព នៃទីបញ្ជាកងទ័ពកងការពារព្រំដែនលេខ៥០៤ នៃខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ រួមមានអង្ករ១០០បាវ, ទឹកត្រី១០០យូរ, ទឹកស៊ីអ៊ីវ ១០០យូរ, ត្រីងៀត ១០០គីឡូក្រាម, សៀង១០០គីឡូក្រាម, ឆៃប៉ូវ១០០គីឡូក្រាម, ប្រហុក១០០គីឡូក្រាម, មីយើង១០០កេស វិទ្យុទាក់ទង ថវិកាសម្រាប់អង្គភាព៤លានរៀល និងថវិកាសម្រាប់កងទ័ពម្នាក់ៗ១០ម៉ឺនរៀលផងដែរ៕











-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់