ព័ត៌មាន
កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជាលើកទី១៨ជូនសមាគមតន្ត្រីសំនៀងជនពិការ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ជាប្រធាន បានផ្តល់ថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ ជាលើកទី១៨ ជូនដល់ជនពិការចំនួន ៩០នាក់ នៃ សមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងស្ថិតនៅ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ផ្តាំផ្ញើដល់មន្ត្រីប្រតិបត្តិ ត្រូវគិតគូរពីការរស់នៅប្រចាំថ្ងៃ របស់ជនពិការទាំងអស់ដែលធ្លាប់បានជួយ។ លោកជំទាវបានកោតសរសើរចំពោះសមាគមដែលខិតខំ មិនបាក់ទឹកចិត្តក្រោកឈរដោយខ្លួនឯង ថ្វីត្បិតតែសមាគមជួបការលំបាកខ្លួនឯងក៏ពិតមែន តែសាមគម នាំយកថវិកា ជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដទៃថែមទៀត ដែលបញ្ជាក់ពីស្មារតីនៃការស្រឡាញ់ និងវប្បធម៌នៃការចែករំលែក។ លោកជំទាវគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាជួយតិច ឬ ច្រើន គឺអាស្រ័យលើការជួយឧបត្ថម្ភគាំទ្រ របស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាស នៃការប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។ លោកជំទាវបន្តថា កាកបាទក្រហមកម្ពុជា នៅតែបន្តជួយដល់ប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយសារមីន ប៉ុន្តែយើងដឹងហើយថា បច្ចុប្បន្នគ្រោះមហន្តរាយជាបញ្ហាប្រឈម នៅក្នុងតំបន់ និង ពិភពលោកដែល កាកបាទក្រហមកម្ពុជា ត្រូវគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ រួមមានបញ្ហាសុខភាព ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ ជាដើម។ លើសពីនោះកាលពីពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ដល់ កាកបាទក្រហម មីយ៉ាន់ម៉ា ដើម្បីជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋដែលជួបគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សជាច្រើននាក់ផងដែរ។
ឯកឧត្តម ចាប តូ តំណាងឱ្យជនពិការទាំងអស់ បានជំរាបអំពីរបាយការណ៍វឌ្ឍភាពរបស់សមាគម និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់ ដោយមិនមានការរើសអើងអ្វីឡើយ។ ជាមួយគ្នានេះឯកឧត្តមបានបន្តថា ថ្វីត្បិតតែបងប្អូនពិការកាយសម្បទាក៏ពិតមែន តែចិត្តនិងបេះដូងមិនពិការឡើយ ហើយបានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ញ៉ែម មរកត បានលើកឡើងថាសមិទ្ធផលនានា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយដល់សមាគមនាពេលកន្លងមកនេះ គឺសមាគមបានយកមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ដើម្បីជាប្រយោជន៍របស់បងប្អូនមានពិការភាព ដើម្បីស្នាក់នៅ និងជាទីកន្លែងដែលជួយបង្កើនសមត្ថភាពរបស់ពួកគាត់ ពីមួយដំណាក់កាលទៅមួយដំណាក់កាល ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាក់ស្តែងសមាគមបានបង្កើតឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់បងប្អូនពិការភ្នែកទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថាអំណោយប្រគល់ជូន មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនពិការភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) រួមមាន ៖ អង្ករ ៣តោន អង្ករសុខភាព ២០កេស មី២០កេស ត្រីខ ៥កេស ទឹកស៊ីអុីវ១០យួរ ទឹកបរិសុទ្ធ ២០កេស ទឹកក្រូច ២០កេស ផ្លែក្រូច ៥០គីឡូក្រាម ឃីត ១៥០កញ្ចប់ និងថវិកា ១០លានរៀល។ ជាមួយគ្នានេះជនមានពិការភាព ៩០នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ថវិកា២ម៉ឺនរៀល។ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ទោ វេជ្ជ.នៅ កំសាន្ត បានប្រគល់នូវឧបករណ៍សម្រាប់ធ្វើចលនាជនពិការមួយឈុត ជូនដល់សមាគមផងដែរ៕ 8/4/25
អត្ថបទៈ សំ ងីម




















-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)