ព័ត៌មាន
ឯកឧត្តមប៉ែន បូណា៖អ្នកអាចយកដៃអ្នកបិទភ្នែកខ្លួនឯងមិនឲ្យឃើញការរីកចម្រើននៅកម្ពុជាបានតែមិន អាចបិទភ្នែកពលរដ្ឋមិនឲ្យមើលឃើញនោះទេ
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្តាំទៅក្រុមជនអគតិមួយក្តាប់តូចថា អ្នកអាចយកដៃអ្នកទៅបិទភ្នែកខ្លួនដោយធ្វើមិនឃើញកម្ពុជាមានការអភិវឌ្ឍបាន តែមិនអាចយកដៃទៅបិទភ្នែកពលរដ្ឋមិនឲ្យមើលឃើញការអភិវឌ្ឍនៅកម្ពុជាបាននោះទេ។
ក្នុងវេទិកាពិភាក្សាគ្នា ស្តីពី«ទំនាក់ទំនងកម្ពុជា ចិន»ក្នុងបរិបទថ្មី” ដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា បានលគូសបញ្ជាក់ថា ក្នុងនាមប្រជាជនខ្មែរគប្បីចូលរួមនិយាយអំពីភាពពិតជាក់ស្តែងនៅកម្ពុជា កុំនិយាយតែជ្រុងមួយដែលឃើញភាពអវិជ្ជមានមួយចំនួននៅកម្ពុជា ហើយនាំគ្នាទៅបន្ទុចបង្អាប់ប្រ ទេសទាំងមូលនោះ ខណៈភាពវិជ្ជមាន និងការអភិវឌ្ឍរីកចម្រើនជាច្រើនទៀតធ្វើមើលមិនឃើញ មើលមិន ដឹងនោះ។
ឯកឧត្តមប៉ែន បូណា បានលើកឡើងទៀតថា មានបុគ្គលមួយក្តាប់តូចតែងតែនិយាយបំភ្លើស បំ ភ្លៃការពិតពីកម្ពុជា បើទោះបីគេដឹងថាកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនយ៉ាងណាក៏ដោយ ប៉ុន្តែពួក គេទាំងនោះមិនបានយកមកនិយាយនោះតែ បែជានាំគ្នានិយាយពីភាពអវិជ្ជមានតិចទួចនោះទៅវិញ…។ ឯកបានបន្ថែមថា«ជាធម្មតាទេយើងទទួលស្គាល់ថាមានបញ្ហានេះ មានបញ្ហានោះតែទោះបីជាប្រទេស មានការអភិវឌ្ឍជឿនលឿនរាប់រយឆ្នាំក៏ដោយ នៅតែមានបញ្ហា ខំខាន់ចេតនាអាក្រក់របស់មនុស្សមួយចំ នួនគាត់អត់បាននិយាយការពិត ប៉ុន្តែទៅលើកយកអារឿងតូចមួយដែលកើតឡើងជាធម្មតានៅក្នុងសង្គម យកមកបំប៉ោង បំភ្លើស បំភ្លៃ ដែលមើលទៅហាក់បីដូចជាប្រទេសកម្ពុជាហ្នឹងខ្មៅងងិត»។
នៅក្នុងវេទិការនោះដែរ ឯកឧត្តម ប៉ែន បូណា ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងចិន ផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន បានឈានទៅដល់កម្រិតកំពូលដែលមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍប្រទេស ហើយកម្ពុជាក៏មិនអាចខ្វះខាតពីដៃគូចិនបានទេ ព្រោះចិនបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយជាពិសេសក៏ជាស្នូលសំខាន់រវាងគ្នានឹងគ្នា។
ដោយឡែកនៅក្នុងវេទិការនោះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងពីវប្បធម៌និងប្រវត្តិសាស្រ្តរវាងកម្ពុជា-ចិនប្រមាណជាជាង២ពាន់ឆ្នាំមុនអំពីទំនាក់ទំនង ជាមួយដែលរហូតមកដល់។ដោយសារតែទំនាក់ទំនងល្អសព្វថ្ងៃវត្តមានជនជាតិចិននៅកម្ពុជាមានចំនួនច្រើន។ ជាមួយគ្នានេះ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីពីនប្រធានាធិបតីចិនមកកាន់ម៉ាឡេស៊ី វៀតណាម និងកម្ពុជាគឺជាកំលាំងចិត្តមួយរបស់កម្ពុជានិងប្រទេសទាំង២ក្នុងភាពមានលំនឹងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយជាដើម។ ដំណើរទស្សនកិច្ចនេះក៏ស្របពេលចូលឆ្នាំដែលលោកប្រធានាធិបតីចិនមកអបអរសាទរនិងជូនពរកម្ពុជា ម៉ាឡេស៊ីនិងវៀតណាម៕
អត្ថបទ បាន ចក់








-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា