ព័ត៌មាន
បច្ចុប្បន្ននការនាំចេញដំណាំកសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិទទួលផលវិជ្ជមានច្រើនជាងមុន
ភ្នំពេញ ៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ប្រៀបធៀបរយៈពេលប្រមាណ១០ឆ្នាំកន្លងទៅ (២០១៥-២០២៥) ការនាំចេញដំណាំកសិផលរបស់កម្ពុជា មិនមានច្រើនទេ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាចាប់ផ្តើមនាំចេញចំរុះមុខ មានដូចជាបន្លែ ផ្លែឈើ សូម្បីការងារវារីវប្បកម្មក៏មានធ្វើការនាំចេញដែរ ដូច្នេះបង្ហាញថា កម្ពុជាបានធ្វើពិពិធកម្មទាំងកសិផល និងពិពិធកម្មកម្ពុជា។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយអង្គវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនា នៅថ្ងៃទី៧ ខែមេសាកន្លងទៅ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានឲ្យដឹងថា ជារចនាសម្ព័ន្ធនៅក្នុងវិស័យកសិកម្ម មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដែលគិតថា១០ឆ្នាំមុន និង១០ឆ្នាំក្រោយ ការចូលរួមពីវិស័យកសិកម្មនៅតែសំខាន់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយមើលឃើញថា មានការប្រែប្រួលគួរឲ្យកត់សម្គាល់មួយចំនួនដែរ ដោយសារក្រសួងកសិកម្មបានរៀបចំវេទិកាជាបន្តបន្ទាប់ជាមួយដៃគូពាក់ព័ន្ធជាច្រើនមកពីវិស័យកសិកម្ម។
ឯកឧត្តម បានឲ្យដឹងទៀតថា តាមរយៈ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ក្រសួងនឹងបង្កើតបាននូវឱកាសសម្រាប់កិច្ចសន្ទនា រវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ការផ្គូរផ្គងអាជីវកម្ម ការបង្ហាញនូវនវានុវត្តន៍ ការបង្កើនភាពជាដៃគូ ការកៀរគរការវិនិយោគ និងការផ្សារភ្ជាប់ទៅនឹងទីផ្សារ។ ក្នុងការបោះជំហានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ធំ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ ឯកឧត្តមក៏បានអំពាវនាវឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ ដោយចែករំលែកគំនិតយោបល់ល្អៗ និងដំណោះស្រាយវិជ្ជមាន ដើម្បីគាំទ្រ ដល់ការធ្វើបរិវត្តកម្មវិស័យកសិកម្មកម្ពុជា ប្រកបដោយភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមបំណាច់ឆ្នាំ២០២៤ វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា