ព័ត៌មាន
រដ្ឋបាលខណ្ឌបឹងកេងកង ប្រជុំដាក់ផែនការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាឪកាសបុណ្យចូលឆ្នាំខាងមុខ
ភ្នំពេញ ៖ លោក អភិបាលខណ្ឌបឹងកេងកង ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។
នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានប្រជុំគណៈបញ្ជាការឯកភាព ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួម ពីលោក លោកស្រីអភិបាលរង លោកអធិការង លោកមេបញ្ជាការកងរាជអាវុធហត្ថ មន្រ្តីជំនាញពាក់ព័ន្ធ និងគណៈគ្រប់គ្រងផ្សារ។
ក្នុងកិច្ចប្រជុំនេះដែរ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានលើកឡើងផងដែរថា ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិគៀកខិតចូលនាខាងមុខនេះ កម្លាំងជំនាញពាក់ព័ន្ធ ត្រូវរក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជាពិសេសត្រូវចុះអប់រំណែនាំ ផ្សព្វផ្សាយ ពីសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យលេង ជះទឹក បាតម្ស៉ៅតាមដងផ្លូវសាធារណៈនោះទេ អាចបង្កភាពអនាធិបតេយ្យ។ អាជ្ញាធរត្រូវ រក្សាសន្តិសុខបានតាមទីវត្តអារាម ទីកន្លែងសប្បាយភាព ជាពិសេសហាមដាច់ខាតមិនឲ្យមានលេងល្បែងស៉ីសង។
លោកអភិបាល បានសង្កត់ធ្ងន់ថា ដើម្បីរក្សាបរិស្ថានអនាម័យ សន្តិសុខសុវត្ថិភាពបានល្អប្រសើរនោះ អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងត្រួតពិនិត្យ សណ្ដាប់ធ្នាប់តាមដងផ្លូវ ធានាបានសន្តិសុខជូនប្រជាពលរដ្ឋ ។ លោកបន្ថែមថា តាមដងផ្លូវ តាមភ្លើងស្តុប តែងសង្កេតឃើញមានក្មេងៗ អនាថា សុំទានសុំលុយ ជាដើមនេះ ត្រូវប្រមូលឲ្យអស់ យកទៅមន្ទីរសង្គមកិច្ច ដើម្បីទទួលបានការស្ដារនីតិសម្បទា និងទទួលបានការអប់រំផងដែរ មិនបណ្ដែតបណ្ដោយឲ្យមកអនាធិបតេយ្យតាមផ្លូវសាធារណៈបន្តទៀតនោះ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញឆ្នាំនេះ សង្ក្រាន្តវត្តភ្នំ នឹងរៀបចំឡើង នៅថ្ងៃទី១៤ , ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំពិធីសង្រ្កាន្តវត្តភ្នំឲ្យមានភាពអធិកធមសប្បាយរីករាយជាងឆ្នាំមុន ហើយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយ ឲ្យមានការលំហូរសម្រាប់អ្នកមកលេងកម្សាន្តចេញចូលមានភាពងាយស្រួលដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕
អត្ថបទ៖ កុម្ភៈ






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា