ព័ត៌មាន
កាកបាទក្រហមកម្ពុជា បានអញ្ជើញនិវត្តន៍ជនចំនួន៣៨ ជួបសំណេះសណាល
ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា ចំនួន ៣៨នាក់ ក្រោមអធីបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹងរលឹក ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែមនោសញ្ចេតនា តែងតែគិតគូរពីសុខទុក្ខរបស់លោកពូអ្នកមីងជានិច្ច។ លោកជំទាវអគ្គលេខាធិការបានបន្តថា “សម្តេចកិត្តព្រឹទ្ធបណ្ឌិតប្រធាន បានឱ្យរៀបចំកម្មវិធីនេះឡើង ដើម្បីរំលឹកដឹងគុណដល់ លោកពូអ្នកមីងជានិវត្តន៍ជនកាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីបាតដៃទទេ និងតែងតែសុំជំនួយពីបរទេស ហើយបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសម័យនោះពិតជាពិបាកខ្លាំងណាស់ ព្រោះគ្មានផ្លូវ គ្មានស្ពាន ពេលធ្វើដំណើរតាមខេត្តម្តងៗយើងត្រូវដេកតាមផ្លូវ ព្រមទាំងប្រឈមមុខជាមួយខ្មែរក្រហម អាចបាត់បង់ជីវិតគ្រប់ពេល សរុបសេចក្តីមកវិញគឺយកជីវិតទៅប្តូរដើម្បីជួយបងប្អូនប្រជាពលរដ្ឋឱ្យមានស្បៀងហូបគ្រប់គ្រាន់ និងមានសម្ភារៈប្រើប្រាស់។ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានវិឌ្ឍន៍ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ហើយកាកបាទក្រហមកម្ពុជា នាពេលនេះគឺមានធនធានគ្រប់គ្រាន់ ក្នុងការផ្តល់សេវាមនុស្សធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតដោយមិនជំនួយពីបរទេសទៀតឡើយ។
ជាចុងក្រោយនេះ លោកជំទាវអគ្គលេខាធិការ បានជូនពរដល់និវត្តន៍ជនទាំងអស់ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ទៅដល់ទីណាសូមឱ្យមានសុវត្ថិភាព និងជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ សំ ងីម












-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា