ព័ត៌មាន
ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ
មន្រ្តីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនថ្មីៗចំនួន៦បន្ថែមទៀត នឹងចុះបញ្ជីបោះផ្សាយលក់មូលបត្រ ខណៈនៅព្រឹកថ្ងៃទី១១ ខែមេសានេះ ផ្សារមូលបត្រកម្ពុជា បានប្រកាសចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការក្រុមហ៊ុន ស្នេរថេក ដាយណាមិន ឯ.ក ចំនួន៥០លានដុល្លារ ដែលជាស្ថាប័នអន្តរជាតិមកពីវិស័យសឡា។
ក្នុងបទសម្ភាសន៍ជាមួយ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា បច្ចុប្បន្ន ផ្សារភាគហ៊ុនមានសភាពមមាញឹកក្នុងការទទួលស្វាគមន៍នូវក្រុមហ៊ុនថ្មីៗ ដែលបានត្រៀមខ្លួន និងកំពុងដាក់ពាក្យស្នើសុំលក់ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។
ឯកឧត្តមបានបន្តថា គិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជីចំនួន២៥ ដែលរួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១៤ទៀត រាប់ទាំងក្រុមហ៊ុនថ្មីថ្ងៃនេះ បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម និងបានប្រមូលបត្រសរុបប្រមាណ ៥៤៩លានដុល្លារអាម៉េរិក។ ឯកឧត្តម បានគូសបញ្ជាក់ថា ការចុះបញ្ជីរបស់ក្រុមហ៊ុន ឬឧបករណ៍ហិរញ្ញវត្ថុចំនួន៦ ក្នុងឆ្នាំ២០២៥នេះ គឺជាចំនួនដ៏ច្រើនមួយ ខណៈកន្លងមកក្នុងមួយឆ្នាំមានត្រឹម ៤ប៉ុណ្ណោះ ដែលជាការផ្តល់ជម្រើសកាន់តែច្រើនដល់វិនិយោគិន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីប្រកាសជាផ្លូវការរបស់ក្រុមហ៊ុនថ្មីក្នុងការចុះបញ្ជីលក់សញ្ញាបណ្ណបៃតងនាព្រឹកថ្ងៃនេះ បានមានប្រសាសន៍ថា នៅក្នុងប្រទេសដែលផ្សារមូលបត្រដែលមានការរីកចម្រើន ផ្សារមូលបត្រដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ជាហិរញ្ញប្បដល់តួអង្គនានានៅក្នុងសេដ្ឋកិច្ច។ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ បន្តធ្វើការផ្សព្វផ្សាយ ព្រមទាំងបញ្រ្ជាបការយល់ដឹងជាសាធារណៈឲ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ ដើម្បីទាក់ទាញសាធារណជនឲ្យងាកមកចាប់អារម្មណ៍ធ្វើការវិនិយោគនៅក្នុងទីផ្សារមូលបត្រកាន់តែច្រើនឡើងបន្ថែមទៀតនាថ្ងៃអនាគតខាងមុខ។
សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ១០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ជាមួយនឹងបរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ១០ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ។ រីឯ ចំនួនគណនីជួញដូរបានហក់ទៅដល់ប្រមាណជា ៦ម៉ឺនគណនីជួញដូរ។ ទោះបីជា លទ្ធផលពុំសម្រេបានដូចការរំពឹងទុក ផ្សារមូលបត្រកម្ពុជា នៅតែបន្តសកម្មភាពផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងទៅដល់សាធារណៈជន៕
អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់