ព័ត៌មាន
ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ
កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកអាជីវកម្ម និងពាណិជ្ជកម្ម ដើម្បីជាផលប្រយោជន៍ជំរុញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ។
ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នេះ, ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងរាក់ទាក់ ក្នុងនាមជាប្រជាជាតិដែលមានភូមិផងរបងជាមួយ និងមានប្រពៃណីទំនៀមទំលាប់ស្ទើរតែដូចគ្នា និងបានលើកឡើងអំពីការរីកចម្រើនរបស់កម្ពុជា ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសង្កេតឃើញពីភាពជោគជ័យ និងការកើនឡើងនៃម៉ាកសញ្ញាផលិតផល និងសេវាកម្មនានា ពីប្រទេសថៃនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត បានបន្ថែមថា កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ច សហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីររួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, សេវាសុខភាព, ផលិតផលទាក់ទង នឹងសុខុមាលភាព និងសម្រស់, និងការកែច្នៃចំណីអាហារជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមឯកអគ្គរាជទូតដែលទើបទទួលបានការតែងតាំង មក បំពេញបេសកកម្មការទូតនៅកម្ពុជា និងបានបង្ហាញនូវជំនឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែក ថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសគឺកំណើននៃវិនិយោគពីវិស័យឯកជនថៃនៅកម្ពុជា។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានធ្វើការចែក រំលែកនូវបទពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ បន្ថែម ពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជានិងថៃ ពិសេសលើការងារ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមខ្សែបន្ទាត់ព្រំដែន ដោយសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការល្អៗបន្ថែមទៀត ក្នុង វិស័យនេះ ដើម្បីជំរុញការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា