កីឡា
AFC Challenge League៖ គ្រូព្រះខ័នរាជ ចង់រក្សាជ័យជម្នះក្រៅដី ខណៈគ្រូ Madura រំពឹងវាយបកតាមស្មើ
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ដោយលទ្ធផល ៣-០ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(ជើងទី១) នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបកម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 កាលពីរាត្រីថ្ងៃទី១០ ខែមេសាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ក្រោយជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកលោក Pep Munoz សម្ដែងសេចក្ដីរីករាយជាខ្លាំង ហើយប្ដេជ្ញារៀបចំផែនការ និងត្រៀមឲ្យបានកាន់តែប្រសើរ ដើម្បីរក្សាជ័យជម្នះជាថ្មី នៅជើងទី២ គ្រាដែលគ្រូបង្វឹកក្រុម Madura United លោក Angel Afredo Vera សង្ឃឹមការប្រកួតលើទឹកដីរបស់ខ្លួន កូនក្រុមនឹងធ្វើបានល្អ យ៉ាងហោចវាយបកតាមស្មើគ្រាប់វិញ ដើម្បីមានឱកាសប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់ជំនួបដ៏ជក់ចិត្តលើទឹកដីកម្ពុជា ក្នុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីនេះ ត្រឹមរយៈពេល ៦នាទី ព្រះខ័នរាជស្វាយរៀង បានស៊ុនបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់ ដោយកីឡាករ Breninho នៅនាទីទី៣ និងកីឡាករ Bounphachan Bounkong នៅនាទីទី៦ ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចុងម៉ោង ទើបកីឡាករ មិន រតនៈ បន្ថែមគ្រាប់ទី៣ នៅនាទី៩០ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ការប្រកួតនេះ កូនក្រុមខ្លួនពិតជាធ្វើបានយ៉ាងល្អ ទាំងកីឡាករខ្មែរ និងបរទេស ស្របតាមផែនការរៀបចំរបស់ក្រុម ។ នេះគឺជាផលចំណេញ សម្រាប់ការប្រកួតជើងទី២ ដ្បិតលោកទទួលស្គាល់ការប្រកួតនៅឥណ្ឌូនេស៊ី គឺមិនងាយស្រួលនោះទេ តែលោកនឹងព្យាយាម ដើម្បីរក្សាជ័យជម្នះជាថ្មី។

ដោយឡែកលោក Angel Afredo Vera បានគូសបញ្ជាក់ថា នេះគឺជាការប្រកួតជាមួយក្រុមដ៏ល្អ តែសោកស្ដាយ ដែលក្រុមខ្លួនរបូត ២គ្រាប់លឿនពេក ។ ជារួមក្រុម Madura ធ្វើមិនបានល្អតាមផែនការនោះទេ ។ យ៉ាងណាលោកសង្ឃឹមថា ជើងទី២ ក្រុមរបស់ខ្លួន នឹងលេងបានល្អជាមួយអ្នកគាំទ្ររបស់ខ្លួន នៅឥណ្ឌូនេស៊ី ដោយលោករំពឹងនឹងអាចវាយបកតាមស្មើព្រះខ័នរាជស្វាយរៀងវិញទៀតផង។

គួរដឹងថា ក្រោយយកឈ្នះក្រុមភ្ញៀវ ៣-០ ចំពោះមុខអ្នកគាំទ្រជាង ១ម៉ឺននាក់ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅប្រកួតនៅឥណ្ឌូនេស៊ីវិញម្ដង ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Madura United នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា









-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា