ព័ត៌មាន
វិស័យឧស្សាហកម្មកម្ពុជា កំពុងជួយទ្រទ្រង់ និងគាំទ្រដល់ការរីកលូតលាស់សហគ្រាសធុនតូច និងមធ្យម
វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងបម្រើដល់ទីផ្សារក្នុងស្រុក ដោយបានកំពុងបន្តកើនឡើង និងបានក្លាយជាឧស្សាហកម្ម ប្រតិគមន៍ ជួយទ្រទ្រង់ និងគាំទ្រដល់ការរីកលូតលាស់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។
ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ថ្លែងលើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការវិវត្តន៍រីកចម្រើនវិស័យឧស្សាហកម្មក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា នេះថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងបានកំពុងយកចិត្តទុក ដាក់ខ្ពស់ តាមរយៈការគាំទ្រផ្នែកថវិកា ការជំរុញបណ្តុះបណ្តាលជំនាញដល់ម្ចាស់សហគ្រាស នៅតាមបណ្តារាជធានីខេត្ត ដើម្បីជំរុញ ឱ្យវិស័យក្លាយជាឆ្អឹងខ្នងពិតប្រាកដ គាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។
ឧកញ៉ាបណ្ឌិត បន្តថា ជុំវិញការដោះដូរពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជាវិញ ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើ ពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ បានបន្តកើនឡើងគួរគត់សម្ភាល់ ជាពិសេសទំហំនៃនាំចេញទំនិញរបស់កម្ពុជា ដែលគាំទ្រដោយ វិស័យឧស្សាហកម្មជាចម្បង។ ការរីកចម្រើនវិស័យឧស្សាហកម្មក្នុងស្រុក បាននិងកំពុងគាំទ្រ និងបង្ហាញឱ្យឃើញនូវការរីកចម្រើន សហគ្រាសធុនតូច និងមធ្យមជាបណ្តើរៗ តាមរយៈនៃការផ្គត់ផ្គង់វត្ថុធាតុដើមបម្រើដល់ឧស្សាហកម្មធុនធំទាំងនោះ។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងផងដែរ ថា នៅពេលដែលឧស្សាហកម្មរីកចម្រើន ច្បាស់ណាស់វានឹងត្រូវការបណ្តាសហគ្រាសធុនតូច និងមធ្យមគាំទ្របន្ថែម ដែលហៅថា ឧស្សាហកម្មប្រតិគមន៍។ ដូច្នេះនៅពេលដែលឧស្សាហកម្មធុនធំចូលមកកាន់តែច្រើន គឺត្រូវការចាំបាច់គាំទ្រពី SMEs នៅក្នុង ដំណើរការផលិត, បញ្ហានេះ សម្រាប់ SMEs ខ្លួនឯង ក៏ត្រូវការបណ្តុះបណ្តាលជំនាញឱ្យបានច្បាស់លាស់ ដើម្បីផលិតឱ្យចំគោលដៅ ដែលវិស័យឧស្សាហកម្មត្រូវការ និងប្រកបដោយស្តង់ដារ គឺជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងមិនអាចខ្វះបាន។
សូមបញ្ជាក់ថា ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះ ចំពោះសហគ្រាសដែលស្ថិតនៅក្នុងក្របខណ្ឌរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ក្រសួងជំរុញចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ផ្នែកកម្មាន្តសាល បានចំនួនជាង ១ ២៩២ មូលដ្ឋាន ក្នុងនោះបើគីតត្រឹមបំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម ចុះបញ្ជីបានចំនួនសរុបជិត ៤៤ ពាន់មូលដ្ឋាន ក្នុងនោះសហគ្រិនស្រ្តីជាង ៨ ពាន់មូលដ្ឋាន និងបង្កើតកំលាំងពលកម្មសរុប បានចំនួន ប្រមាណ ៤៧ ម៉ឺននាក់ ស្រ្តីជាង ១៤ ម៉ឺននាក់៕ អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា