ព័ត៌មាន
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក្រើនរំលឹកដល់យោធិននៃកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់ត្រូវ គោរពវិន័យកងទ័ពឲ្យបានម៉ឺងម៉ាត់បំផុត
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានក្រើនរំលឹក និងដាស់តឿន ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវគោរព វិន័យកងទ័ពឲ្យបានម៉ឺងម៉ាត់បំផុត និងត្រូវមានមនសិការ បម្រើជាតិមាតុភូមិ ហើយស្មោះត្រង់ឥតងាករេ ប្ដេជ្ញាការពារ សន្តិភាព ច្បាប់រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់កងពលតូចដឹកជញ្ជូនលេខ៩៩នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានសង្កត់ធ្ងន់ថា «នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់បន្តពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពង្រឹងការគោរពច្បាប់ បទបញ្ញតិរបស់រដ្ឋ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម លុបបំបាត់គ្រឿងញៀន កាត់បន្ថយគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោក កងទ័ពត្រូវមានស្មារតី ឆន្ទៈ មនសិការ បម្រើជាតិមាតុភូមិ ហើយស្មោះត្រង់ឥតងាករេ ប្ដេជ្ញាការពារ សន្តិភាព ច្បាប់រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង កងពលតូចដឹកជញ្ជូនលេខ៩៩ ក្នុងដំណើរការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដោយទទួលបានស្នាដៃ និងសមិទ្ធផលជាច្រើន ក្នុងរយៈកាលកន្លងមក។ ជាមួយ គ្នានោះ លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងកោតសរសើរចំពោះនាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែលបានចុះបំពេញបេសកម្មអន្តរាគមន៍បូមទឹកដាក់ស្រែជូនបងប្អូនប្រជាកសិករ នៅស្រុកចន្ទា្រ ខេត្តស្វាយរៀង និងបេសកម្មអង្គរសង្រ្កាន្តនៅខេត្តសៀមរាបនាពេលកន្លងមកទទួលបានជោគជ័យបានយ៉ាងល្អប្រសើរផងដែរ៕ អត្ថបទ៖ បាន ចក់






-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)