ព័ត៌មាន
សម្ដេចតេជោ៖ មានកត្តា៤យ៉ាងធ្វើពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ គ្រប់ទីកន្លែងក្នុងឱកាសឆ្នាំថ្មី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា មានកត្តា៤យ៉ាងដែលបានធ្វើពលរដ្ឋដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយគ្រប់ទីកន្លែងក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ្រិស្តសករាជ ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។

សម្ដេចតេជោបានថ្លែងថា មានកត្តា ៤យ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាចូលឆ្នាំថ្មី ២០២៥នេះ ក្នុងនោះទី១ គឺកត្តាសុខសន្ដិភាព ដែលនេះគឺជាកត្តាចាំបាច់ មុនគេ ខណៈកាលពីឆ្នាំ១៩៧៥ ក្នុងឱកាសរដូវចូលឆ្នាំបែបនេះ គឺជាពេលវេលាវ៉ៃផ្ដាច់ព្រ័ត្រនៅទីក្រុងភ្នំពេញ ដូច្នេះប្រជាជននៅក្នុងកាលៈទេសៈមានសង្គ្រាមនាគ្រានោះ គឺមិនអាចប្រារព្ធពិធីចូលឆ្នាំដ៏សប្បាយរីករាយដូចបបច្ចុប្បន្ននេះបានទេ។ សម្ដេចតជោ មានប្រសាសន៍ថា ជាមួយនឹងការចាត់ចែងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ ប្រជាពលរដ្ឋបានធ្វើដំណើរដោយគ្មានការភ័យខ្លាចជាមួយសុខសន្ដិភាពដែលកម្ពុជាមាន។ បើយើងប្រៀបធៀបជាមួយនឹងប្រទេសដែលមានសង្គ្រាម នឹងប្រទេសខ្លួនឯងដែលធ្លាប់មានសង្គ្រាម គឺកត្តាសន្ដិភាពនេះ ចាំបាច់ណាស់ដែលយើងត្រូវរួមគ្នាការពារ។
សម្ដេចតេជោបានបន្តថា កត្តាទី២ដែលធ្វើឱ្យប្រជាពលរដ្ឋដើរលេងគ្រប់ទីកន្លែងនោះ គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលបានបង្កើតនូវទំនាក់ទំនងចរាចរអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន បើយើងប្រៀបធៀបត្រឹមឆ្នាំ ២០០០ ឬក្រោយឆ្នាំ ២០០០ បន្ដិច គឺស្ថានភាពខុសគ្នាដាច់ស្រឡះ ខណៈបច្ចុប្បន្នហេដ្ឋាចរនាសម្ព័ន្ធស្អាតល្អនៅតាមរាជធានីខេត្តបានបង្កបរិយាកាសឱ្យពលរដ្ឋបានដើរលេងកម្សាន្តនៅគ្រប់ទិសទី។
ចំណែកកត្តាទី៣ គឺមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ គឺមានការកើនឡើង៖ ទោះបីថាវិបត្តិសេដ្ឋកិច្ចក៏ប៉ុន្ដែចរាចរនៅតែស្ទះ ដែលចំណុចនេះបង្ហាញអំពីការលូតលាស់។ រីឯកត្តា ទី៤ គឺជីវភាពរបស់ប្រជាជនក៏មានការកើនឡើង តាមរយៈការដើរលេងកម្សាន្តសប្បាយចាយវាយនៅតាមខេត្ត និងតំបន់ទេសចរផ្សេងៗ ហើយចរន្តនៃការទិញលក់ ការលក់រាយក៏នៅមានចរន្តល្អ។
ក្នុងឱកាសនោះសម្ដេចតេជោ ក្នុងនាមប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានខិតខំរៀបចំព្រឹត្តិការសង្ក្រាន្តឆ្នាំថ្មីនៅគ្រប់រាជធានី ខេត្តជូនប្រជាពលរដ្ឋលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិដើរលេងកម្សាន្តក្នុងឱកាសនេះ៕
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)