ព័ត៌មាន
ខ្សែប្រយុទ្ធ Leipzig, Xavi Simons ស្ថិតក្នុងគោលដៅរបស់ Liverpool និង Manchester United រដូវក្តៅខាងមុខ
ក្លិបបិសាចក្រហម Manchester United និងហង្សក្រហម Liverpool ត្រូវបានគេដឹងថា បានកំណត់គោលដៅតែ មួយក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធហូឡង់ Xavi Simons របស់ក្លិបអាល្លឺម៉ង់RB Leipzig នៅរដូវក្តៅខាងមុខ។

សារព័ត៌មាន Daily Mail បានចុះផ្សាយថា កីឡាករវ័យ ២១ ឆ្នាំ Xavi Simons មានបំណងចង់ស្វែងរកទ្រនំថ្មីនៅរដូវក្តៅខាងមុខ ដើម្បីការប្រកួតប្រជែងថ្មីក្នុងអាជីព ដែលការលើកឡើងនេះ បានបើកផ្លូវឱ្យក្លិបនៅ Premier League ទាំងពីរក្នុងការចែចង់។
យ៉ាងណាក្តីសារព័ត៌មានដដែលបានបន្តថា Leipzig ត្រូវការប្រមាណ ៧០ លានផោន ប្រសិនក្លិបណាចង់បាន កីឡាករហូឡង់រូបនេះ។
Xavi Simons ធ្លាប់បាននិយាយក្នុងកិច្ចសម្ភាស៍ជាមួយសារព័ត៌មាន SkySports ថា ស្ថិតក្នុងវ័យត្រឹម ២១ ឆ្នាំ រូបនេះនៅមានក្តីសុបិន្តជាច្រើន តែគ្រាន់តែដឹងថាបច្ចុប្បន្នគឺផ្តោតអារម្មណ៍តែមួយមុខគត់ជាមួយ Leipzig ដែលរូបគេមានកិច្ចសន្យាដល់ឆ្នាំ ២០២៧។
រំលឹកថា Xavi Simons បានចាប់ផ្តើមអាជីពដំបូងជាមួយ Paris Saint Germain ក្រោយចាកចេញពីថ្នាលយុវជនរបស់ Barcelona។
បន្ទាប់ពី PSG, Simons បានបន្តដំណើរទៅ PSV មួយរដូវកាល ២០២២-២៣ បង្ហាញខ្លួនបាន ៣៤ ប្រកួតរកបាន ១៩ គ្រាប់មុនពេលត្រលប់មក PSG វិញ។
យ៉ាងណាក្តី ការវិលមកកាន់ PSG មិនជោគជ័យឡើយ ដោយបានត្រឹមអង្គុយកៅអីបម្រុង ហើយក៏បានចាកចេញទៅ Leipzig ក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលទិញផ្តាច់៕ អត្ថបទ៖នាង សុភាវុធ

-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)