ព័ត៌មាន
កម្ពុជាជាប្រទេសនាំមុខគេនៅតំបន់នៃការរៀបចំបង្កើតផែនការសកម្មភាពជាតិទាក់ទងនឹងការទប់ស្កាត់អាវុធមហាប្រល័យ
កម្ពុជា បានក្លាយជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការរៀបចំបង្កើតផែនការសកម្មភាពជាតិ អនុវត្តលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៥៤០ ដើម្បីចូលរួមជាមួយសាកលលោកក្នុងការប្រឆាំងលើការីកសាយភាយអាវុធមហាប្រល័យ និងអំពើភរវកម្មនានា។
ថ្លែងនៅក្នុងកម្មវិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការបង្កើតផែនការសកម្មភាពជាតិក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៥៤០ រយៈពេល៣ ចាប់ពិថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នជ នៅខេត្តព្រះសីហនុ ក្រោមកិច្ចផ្ដួចផ្ដើមគាំទ្រពីសំណាក់ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ របស់អង្គការសហប្រជាជាតិ និងមានការជួយឧបត្ថម្ភពីសហភាពអឺរ៉ុបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍និងជា អគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និង នុយក្លេអ៊ែរ កម្ពុជាបានក្លាយជាប្រទេសនាំមុខ គេចំពោះការបង្កើតផែនការសកម្មភាពជាតិក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៥៤០នេះ និងបានរៀបចំសិក្ខាសាលាជាច្រើន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទាក់ ទងនឹងការទប់ស្កាត់នូវអាវុធមហាប្រល័យនេះផងដែរ។
នាយឧត្តមសេនីយ៍ ផន ណារ៉ា បានថ្លែងទៀតថា សេចក្តីសម្រេចចិត្តលេខ ១៥៤០ នេះត្រូវបានអនុម័តឡើងតាំងពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០០៤ សម្រាប់ជាការឆ្លើយតបទៅនឹង ការរីករាលដាលនៃការគំរាមកំហែង ដោយភាគីមិនមែនរដ្ឋដូចជាក្រុមភេរវករ និងពួកជ្រុលនិយម ដែលប្រើប្រាស់អាវុធមហាប្រល័យ បង្កអសន្តិសុខ និងគ្រោះមហន្តរាយដល់ពិភពលោក។ ដូច្នេះសម្រេចចិត្តនេះ មានគោលបំណងឲ្យប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ បំពេញកាតព្វកិច្ច របស់ខ្លួនក្នុងការបញ្ឈប់ ការផ្ដល់ជំនួយឧបត្ថម្ភគាំទ្រ នៅគ្រប់ទម្រង់ទាំងអស់ទៅកាន់ភាគីមិនមែនរដ្ឋ ដូចជាភេរវករ និងពួកជ្រុលនិយម ដែលមានបំណងក្នុងការអភិវឌ្ឍន៍ កាន់កាប់ផលិត កែច្នៃ ដឹកជញ្ជូន ផ្ទេរ ឬប្រើប្រាស់ អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងគ្រប់មធ្យោបាយដឹកជញ្ជូននៃអាវុធទាំងនេះ។
ក្នុងន័យនេះដើម្បីឲ្យរដ្ឋភាគីទាំងអស់ រួមទាំងកម្ពុជាចូលរួមបំពេញកាតព្វកិច្ចនិងអនុវត្តនូវសេចក្តីសម្រេចចិត្ត ឲ្យកាន់តែមានប្រសិទ្ធភាពនិងជោគជ័យការបង្កើតផែនការសកម្មភាពជាតិ ក្នុងការអនុវត្តលើសេចក្តីសម្រេចចិត្ត ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋភាគីនីមួយៗពីព្រោះផែនការសកម្មភាពជាតិនេះនឹងជួយក្នុងការពង្រឹងនៅយន្តការក្នុងការអនុវត្តច្បាប់ជាតិ និងការបំពេញកាតព្វកិច្ចនានាអនុលោម តាមច្បាប់អន្តរជាតិ បានគ្រប់ជ្រុងជ្រោយនោះ។
នាយឧត្តមសេនីយ៍ ផន ណារ៉ា ក៏មានជំនឿជឿជាក់យ៉ាងមុតមាំផងដែរថា កម្មវិធីសិក្ខាសាលាថ្នាក់ជាតិនាពេលនេះ និងបន្តធ្វើបច្ចុប្បន្នភាពលើរបាយការណ៍អនុវត្តថ្នាក់ជាតិ និងតារាងម៉ាទ្រីស សម្រាប់សេចក្តីសម្រេចចិត្ត UNSCR 1540 របស់ព្រះរាជាណាចក្រកម្ពុជាដើម្បីដាក់ជូនគណៈកម្មាធិការ UNSCR ១៥៤០ ជាពិសេស សម្រេចឱ្យបាននៅផែនការសកម្មភាពថ្នាក់ជាតិអនុវត្តទៅលើសេចក្តីសម្រេចចិត្តលេខ ១៥៤០ របស់កម្ពុជា។ ផែនការសកម្មភាពជាតិនេះ នឹងជួយពង្រឹងដល់ការអនុវត្តបទបញ្ញត្តិច្បាប់ជាតិក្នុងការការពារការរីកសាយភាយអាវុធមហាប្រល័យ និងការប្រើប្រាស់អាវុធទាំងនេះ ដោយភាគីមិនមែនរដ្ឋ ដូចជាក្រុមភេរវករនិងពួកជ្រុលនិយមនានាមិនត្រឹមតែប៉ុណ្ណោះ ផែនការសកម្មភាពនេះនឹងជួយពង្រឹងសមត្ថភាព ថ្នាក់ជាតិក្នុងការរាវរក ការបង្ការនិងការឆ្លើយតបចំពោះការគំរាមកំហែងពីបណ្ដាសកម្មភាពភេរវករនិងអសន្តិសុខក្នុងប្រទេសក៏ដូចជាសាកលលោក ហើយនេះជាការរួមចំណែកមួយរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងប្រទេសក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលនោះ៕ អត្ថបទ៖ បាន ចក់







-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់