ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ៖ អាស៊ានបានឯកភាពគ្នា មិនត្រូវជ្រើសរើសមហាអំណាចណាមួយនោះទេ
មានប្រសាសន៍ នៅក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី ២៤ ខែឧសភាម្សិលមិញ
មានប្រសាសន៍ នៅក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី ២៤ ខែឧសភាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាស៊ាន គឺជាសហគមន៍មួយ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពមួយ នាំមកនូវការប៉ះពាល់ចំពោះខ្លួន។
បើតាមសម្តេចតេជោ ហ៊ុន សែន ចំណុចនេះ អាស៊ានបានឯកភាពគ្នា ហើយបានកត់សម្គាល់មិនត្រូវជ្រើសរើសមហា អំណាចណាមួយនោះទេ។ សម្តេចបានកត់សម្គាល់ដែរថា «មិត្តភក្កិរបស់យើងជាមហាអំណាច ក៏បានប្រាប់មកយើងថា គ្មានការចាំបាច់ ដើម្បីឲ្យជ្រើសរើសអ្នកណានោះទេ។ យើងក៏បានបញ្ជាក់ទៅវិញថា ទោះបីជាអស់លោកឲ្យយើងខ្ញុំជ្រើសរើស យើងខ្ញុំក៏មិនជ្រើសរើសដែរ ប៉ុន្តែយើងត្រូវតែមានភាពអ្វីមួយ ដូចជាទំនាក់ទំនងការរកស៊ីជាដើម វាមិនអាចថា នៅកណ្តាលមិនពាក់ព័ន្ធជាមួយអ្នកណានោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បានធ្វើឲ្យអាស៊ាន របស់យើងជួបការលំបាកជាច្រើន នៅត្រង់ថា បច្ចុប្បន្នមានគំនិតផ្ដួចផ្ដើមឥណ្ឌូប៉ាស៊ីហ្វិកច្រើន ដូចជា ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក, ឥណ្ឌូប៉ាស៊ីហ្វិករបស់អូស្ត្រាលី, ឥណ្ឌូប៉ាស៊ីហ្វិករបស់ជប៉ុន, ប៉ាស៊ីហ្វិករបស់អឺរ៉ុបជាដើម។ ប៉ុន្តែសម្តេចបានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមណាក៏ដោយ គឺត្រូវឆ្លើយតបដល់គោលបំណង ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងមិនត្រូវប្រឆាំងជាមួយអ្នកណា ហើយទីបី គឺត្រូវតែបម្រើដល់មជ្ឈភាពអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងមជ្ឈភាពអាស៊ាននេះ យើងចាំបានថា គឺជាគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូនេស៊ី ដែលបានតាក់តែងនូវទស្សនៈឥណ្ឌូប៉ាស៊ីហ្វិក របស់អាស៊ានផ្ទាល់ ដែលកំពុងតែប្រែក្លាយទៅជាសកម្មភាពឥណ្ឌូប៉ាស៊ីហ្វិក របស់អាស៊ានតែប៉ុណ្ណោះ។ ដូច្នេះអាស៊ានក៏មានឥណ្ឌូប៉ាស៊ីហ្វិចដែរ ដូច្នេះយើងមិនចាំបាច់ទេអាស៊ានគាំទ្រអ្នកដទៃទេ សូមឲ្យអ្នកដទៃគាំទ្រអាស៊ានវិញ៕
អត្ថបទពី៖ KPT
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា