ព័ត៌មាន
សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតសាកលវិទ្យាល័យន័រតុនជាច្រើនរយនាក់ ប្តេជ្ញាចូលរួមផ្សព្វផ្សាយ និងជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season)
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម លោក លោកស្រី សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងប្អូនៗនិស្សិតនៃសាកលវិទ្យាល័យន័រតុន ដែលកំពុងធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ចំនួន៤០៥ អង្គ/នាក់ ដោយទាំងអស់គ្នា ប្តេជ្ញាចូលរួមក្នុងការអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ឱ្យបានទូលំទូលាយ សំដៅចូលរួមចំណែកជំរុញកំណើនចរន្តភ្ញៀវទេសចរក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសនៅរដូវកាលបៃតង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ង់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះការគាំទ្រ និងជួយបង្កលក្ខណៈដល់ការជំរុញយុទ្ធនាការនេះនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ឯកឧត្តម ចាន់ សុខឃាង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា និង និស្សិត ដែលបានធ្វើដំណើរកម្សាន្តដើម្បីជំរុញចរន្តទេសចរណ៍ក្នុងស្រុកនៅរដូវកាលបៃតងដ៏ស្រស់បំព្រង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា ជំរុញយុទ្ធនាការទេសចរណ៍នៅរដូវកាលបៃតងនេះ ដោយធ្វើដំណើរទស្សនកិច្ចសិក្សា និង វិស្សមកាលនៅតាមបណ្តាគោលដៅទេសចរណ៍ដ៏សម្បូរបែបនៅកម្ពុជាឱ្យបានច្រើនកុះករ។
សូមបញ្ជាក់ជូនបន្ថែមថា សារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបង្កើតឡើងដើម្បីថែរក្សាការពារសម្បត្តិវប្បធម៌ និងតាំងបង្ហាញវត្ថុសិល្បៈជាតិពន្ធុវិទ្យា សំណាកសត្វ និងសំណាករុក្ខជាតិដែលមានតម្លៃជាសិល្បៈ ប្រវត្តិសាស្ត្រ បុរាណវិទ្យា ព្រមទាំងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ។
សារមន្ទីរនេះបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨៕








-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ