Connect with us

ព័ត៌មាន

មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលកំពង់ធំចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក

មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក សត្វគោ ក្របី នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ។

​លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ លើកឡើងថា ការចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាពលរដ្ឋជាលទ្ធផលសម្រេចចាក់បានចំនួន ៤០០ក្បាល ក្នុងនោះសត្វគោបានចំនួន ៣៧៥ក្បាល និងសត្វក្របីបានចំនួន ២៥ក្បាល និងបានផ្តល់ជូននូវថ្នាំព្យាបាលមួយចំនួន ព្រមទាំងវ៉ាក់សាំងសារទឹកចំនួន ២០០០កម្រិត ដល់មន្ត្រីផ្នែកបសុព្យាបាលស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់បន្តចុះអន្តរាគមន៍ចាក់ថ្នាំបង្ការ និងព្យាបាលជំងឺឆ្លងសត្វជូនប្រជាកសិករក្នុងមូលដ្ឋានរបស់គាត់ផងដែរ។

លោកបានអំពាវនាវដល់ប្រជាកសិករ ដែលជាម្ចាស់សត្វ ត្រូវចូលរួមដោយនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗឱ្យបានទៀងទាត់ នៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំ និងបានណែនាំពីវិធានការការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វគោក្របី និងរៀបចំទ្រុង ក្រោលឱ្បបានស្អាតល្អ ប្រសិនបើក្នុងករណីមានការសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីក្រុមការងារជំនាញចុះធ្វើការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា៕ ដោយ ៖ សាន់ស៊ីន

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia