ព័ត៌មាន
សម្ដេចធិបតី៖ គ្មានការលក់ ឬដោះដូរព្រលានយន្តហោះពោធិ៍ចិនតុងនោះទេ ប៉ុន្ដែត្រូវរក្សាទុកជាទ្រព្យសាធារណៈ
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៦ ខែឧសភា ឆ្នាំ២០២៥នេះដែរសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលតាំងការដឹកនាំដោយសម្ដេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី រហូតមកដល់ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺគ្មានការលក់ ឬដោះដូរ ព្រលានយន្តហោះពោធិ៍ចិនតុងនោះទេ ខណៈសម្ដេចបានប្រកាសថា ទីតាំងនេះគឺត្រូវរក្សាទុកជាទ្រព្យសម្បត្តិសាធារណៈ និងជាទីតាំងប្រវត្តិសាស្រ្ដរបស់រដ្ឋ។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រាសាសន៍បញ្ជាក់ថា ដរាបណា សម្ដេចនៅធ្វើជានាយករដ្ឋមន្រ្ដី និងគណប្រប្រជាជនកម្ពុជាទទួលបានការបោះឆ្នោតទុកចិត្តពីប្រជាពលរដ្ឋឱ្យដឹងនាំប្រទេសជាតិ គឺគ្មានថ្ងៃលក់ ឬដោះដូរ ព្រលានយន្តហោះពោធិ៍ចិនតុងនោះទេ ប៉ុន្ដែត្រូវរក្សាទុកជាទ្រព្យសម្បត្តិសាធារណៈ ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
សម្តេចបានថ្លែងថា ដី ព្រលានយន្តហោះពោធិ៍ចិនតុង រាជរដ្ឋាភិបាលបានប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា ដោយត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ, ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ។
បើតាមប្រសាសន៍សម្ដេចធិបតី ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល បើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ព្រលានយន្តហោះពោធិ៍ចិនតុងនឹងត្រូវរក្សាទុក ដើម្បីការពារក្នុងករណីដែលព្រលានយន្តហោះថ្មីចៃដន្យមានបញ្ហាណាមួយកើតឡើងគឺអាចយកព្រលានយន្តហោះចាស់នេះប្រើប្រាស់ជំនួសវិញបាន។ ក្រៅពីនេះព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ឱ្យជារបស់ឯកជនឡើយ ដោយធ្វើយ៉ាងណារក្សាទីតាំងព្រលានយន្តហោះចាស់នេះទុកជាទីតាំងប្រវត្តិសាស្រ្ដ៕អត្ថបទ៖ វ៉ន ដារ៉ា
-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត